(ភ្នំពេញ)៖ នៅទីបំផុត កម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាព «Miss Grand Cambodia» 2021 ជិតបានឈានដល់វគ្គផ្តាច់ព័ត្រហើយ ពោល ០៧ខែតុលាកន្លងទៅ កម្មវិធីនេះបានឈាន ដល់វគ្គប្រកួតឈុតតំណាងជាតិសម្រាប់បេក្ខនារីទាំង ២៥ខេត្តក្រុង ដែលបានប្រព្រឹត្តទៅជាផ្លូវការយ៉ាងអស្ចារ្យ ហើយមហាជនពិតជាមានគាំទ្រច្រើន។
ក្នុងនោះផងដែរ បេក្ខនារីទាំងអស់ ម្នាក់ៗសុទ្ធសឹងតែមានភាពក្លាហាន និងមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញខ្លាំងមែនទែន ក្នុងវិញ្ញាសារបង្ហាញភាពអស្ចារ្យក្នុងឈុតតំណាងខេត្តរបស់ខ្លួន។ ហើយបើ ងាកមកចាប់អារម្មណ៍ឈុតតំណាងជាតិដែលបេក្ខនារីទាំង ២៥រូបបានគ្រងកាលពីយប់មិញនេះ យើងឃើញថា សុទ្ធតែជាឈុតល្អៗមើលទៅស្អាតៗមិនចាញ់គ្នាប៉ុន្មានទេ។
ពិសេសឈុតទាំងនេះ សុទ្ធតែមានការរចនាឡើងដោយស្នាដៃកូនខ្មែរ យ៉ាងសម្រិតសម្រាំង បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អអស្ចារ្យ ឃើញហើយមហាជនដែលនិយមគាំទ្រកម្មវិធីនេះ មានការពេញចិត្តស្ទើរគ្រប់គ្នា៕ តើប្រិយមិត្តចូលចិត្តបេក្ខនារីតំណាងខេត្តមួយណាដែរ?
មតិយោបល់