-

បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅខណ្ឌសែនសុខ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៥០ នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលមួយកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលំ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់