ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ៧ឆ្នាំមុនរបស់ម៉ៃ សុគន្ធ ត្រូវគេលើកមកសរសើរ និងរិះគន់ជាថ្មី

លោកម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថានៅតែមានការងារជាតារាចម្រៀងនៅឡើយ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល នៅពេលបទតាំងពី៧ឆ្នាំរបស់លោកត្រូវបានលេចឡើងជាថ្មីដោយសារតែអ្នកលេងហ្វេសប៊ុកម្នាក់យកមកផុស ហើយត្រូវគេឃើញមានការចែកចាយរហូតដល់ផ្អើល Timeline របស់លោក។ លោកថាសប្បាយចិត្តផង ហួសចិត្តផង ដោយសារតែបទតាំងពីលោកមិនទានស្គាល់ថាអ្វីហៅថាជាសិល្បៈច្បាស់នាពេលនោះ ត្រូវគេលើកយកមកនិយាយ។

លោកថាម្ចាស់ហ្វេសប៊ុកឈ្មោះ Lorn Sovanridh បានសរសេរថាបទរបស់លោកដែលមានអាយុ៧ឆ្នាំនេះ មានសកម្មភាពរាំរស់រវើកមិនចាញ់ក្រុមកូរ៉េ ដែលខ្មែរនិយមតាមនាពេលនោះ។ ម្ចាស់ហ្វេសប៊ុកនោះបានសរសើរបទលោក តែក៏មានអ្នករិះគន់ថានេះជាបទដែលមានការចម្លងស្ទីល និងសាច់ភ្លេងស្ទើរទាំងស្រុងពីសិល្បៈបរទេសផងដែរ។ លោកថាសប្បាយចិត្តទោះជាការលេចឡើងនូវបទដែលលោកធ្លាប់ច្រៀងកាលពី៧ឆ្នាំមុនមួយនេះ មានការរិះគន់ថាជាបទដែលធ្វើឡើងលោកខ្មាស់គេបន្ថែមពីលើបទចម្រៀងចម្លងពីថៃដែលលោកបានបន្តចម្លងចេញច្រៀងនោះ។ លោកថាការលេចឡើងជាថ្មីទាំំងការសរសើរ និងរិះគន់ គឺមិនខុសពីធ្វើអោយស្នាដៃរបស់លោកមានការចាប់អារម្មណ៍ឡើយ ដោយលោកបានចាត់ទុកថាដោយសារតែការរិះគន់ផង និងសរសើរផងទើបធ្វើអោយបទដែលកប់បាត់របស់លោក និងក្រុមចម្រៀងកាលនៅKH មានការយកស្ដាប់ម្ដងទៀត។
បើទោះជាបទនាពេលនោះនៅមានចំណុចខ្វះខាតមិនល្អដូចសិល្បៈសម័យនេះ តែលោកបានបញ្ជាក់ថាទម្រង់រាំច្រៀង និងការចម្លងស្ទីលនាពេលនោះ គឺដើម្បីតម្រូវអារម្មណ៍អ្នកគាំទ្រនាពេលនោះ។

តើបទកាលពី៧ឆ្នាំរបស់លោកមានភាពចម្លែកភ្នែកបែបណា ទើបធ្វើអោយអ្នកគាំទ្រមួយរូបលើកយកមកនិយាយ ហើយមានអ្នកចែកចាយក្នុងរូបភាពសរសើរផង និងរិះគន់ផង៖

https://www.youtube.com/watch?v=mNgqViKiWw8

មតិយោបល់