យ៉ាងណាមិញ មកទល់ពេលនេះ រឿងរ៉ាវចចាមអារ៉ាមការសង្ស័យស្នេហារវាងតារាស្រីរូបស្រស់ និង កីឡាកររូបសង្ហានេះ ក៏ត្រូវបានគេផ្អើលសង្ស័យម្តងទៀត ក្រោយគេសង្កេតឃើញមានភស្តុតាងមួយចំនួន។
មិនបង្អង់យូរ YG Entertainment ដែលជាក្រុមហ៊ុនចាត់ការផ្ទាល់របស់សមាជិក BLACKPINK រូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហារវាង Jisoo និង កីឡាករ Song Heungmin នៅថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២១។
ដោយបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា៖ «យើងសូមបញ្ជាក់យ៉ាងច្បាស់ថាពាក្យចចាមអារ៉ាមទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ Jisoo សមាជិកក្រុម BLACKPINK គឺជារឿងគ្មានមូលដ្ឋាន។ យើងបានតាមដានស្ថានការណ៍យ៉ាងដិតដល់រួចហើយ។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលពាក្យចចាមអារ៉ាមរីកសាយភាយចេញទៅក្រៅប្រទេស យើងមានការព្រួយបារម្ភពីការប៉ះពាល់ដល់តារាសិល្បៈរបស់យើង ដូច្នេះយើងចង់ឱ្យអ្នកកែតម្រូវព័ត៌មានមិនពិតភ្លាមៗ។ យើងស្នើសុំដោយស្មោះពីអ្នក ចៀសវាងការរំពឹងទុកដោយមិនរើសអើង»៕
មតិយោបល់