ប្រពៃណាស់! ដើម្បីយកប្រាក់ព្យាបាលជំងឺម្តាយ តារាស្រី ឌួង ហ្សូរីដា សុខចិត្តប្រកាសលក់ខុនដូ

 

(ភ្នំពេញ)៖ ពិតជាស័ក្តសមនឹងពាក្យថាកូនល្អមែន តារាសម្តែងស្រី ឌួង ហ្សូរីដា បានប្រកាសដាក់លក់ខុនដូ ដែលខ្លួនស្រឡាញ់ភ្លាមៗ ដើម្បីយកប្រាក់ព្យាបាលអ្នកម្តាយជាទីស្រឡាញ់ដែលកំពុងមានជំងឺ។

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា អ្នកម្តាយតារាស្រី ឌួង ហ្សូរីដា មានជំងឺប្រចាំកាយនឹងកំពុងទទួលការព្យាបាលរបស់មន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ខណៈពេលនេះប្រហែលជាត្រូវការប្រាក់ជាបន្ទាន់ ក៏បង្ខំចិត្តប្រកាសលក់ផ្ទះ ដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ក្នុងនាមជាកូនស្រីច្បង ក្នុងគ្រ្ួសារទស្សនិកជនសង្កេតឃើញថា តារាស្រីរូបនេះបានខំស្វះស្វែង និងធ្វើការងារ មិនថា លក់តាមអនឡាញ បើកហាងកាហ្វេទេ គឺដើម្បីប្រឹងរកចំណូល ទប់ទល់នឹងការព្យាបាលម្តាយ។

ជាមួយគ្នា ដោយសារតែការរីករាលនៃជំងឺកូវីដ ចំណូលរបស់ តារាស្រីរូបនេះ បានធ្លាក់ចុះមួយកម្រិត ដូច្នេះហើយ តម្រូវឲ្យ សម្រេចចិត្ត ដាក់លក់ខុនដូជាទីស្រលាញ់របស់ខ្លួន ចំនួន២បន្ទប់ភ្លាម ក្នុងតម្លៃធូរថ្លៃ ដើម្បីយកទៅព្យាបាលម្តាយ មួយចំណែក ទប់ទល់នឹងអាជីវកម្មមុខរបរខ្លួន មួយចំណែក។ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *