(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ទៅលើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសនេះកំពុងបន្តជួយប្រទះ។
ការលើកឡើងរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ គឺមានតែការសម្តែងសិល្បៈ, បាញ់កាំជ្រួច, និងការដើរដង្ហែក្បួនបែបកម្សាន្តប៉ុណ្ណោះ ដោយពុំមានការធ្វើព្យុហយាត្រាយោធានោះឡើយ។
សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង បានហែលឆ្លងវិបត្តិយ៉ាងធំធេង នៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រភព៖ Reuters
មតិយោបល់