លោក អេនប៊ី ដែលធ្លាប់ធ្វើអោយមហាជន ទទួលស្គាល់លើ ស្នាដៃសិល្បៈ ស្រាប់តែបានធ្វើរឿងមួយ យ៉ាងសំខាន់ ហើយសាកសមជាកូន ។ លោកបានបួស ដោយចាត់ទុកថា ជារឿងមួយល្អ បំផុតនៅក្នុងឆាកជីវិត និងប៉ងគិតយូរមកហើយ អោយតែពេលវេលាបានមកដល់។ មហាជនជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក ក្នុងពេលដែលពិធីករឌីជេ អេនប៊ី បានបង្ហោះរូបភាពបួសជាព្រះសង្ឃ ក្នុងពេលដែលលោកទើបតែវិលមកអាជីពជាថ្មីឡើងវិញមិនទាន់បានប៉ុន្មានផងនោះ។
តាមរយៈ ហ្វេសប៊ុក ផ្លូវការរបស់ VJ Anbe នៅ ថ្ងៃ ទី ៨ តុលា ២០២១ នេះ VJ Anbe បានបង្ហោះនូវរូបភាពរបស់ លោកកោរសក់ គ្រងចីពរ បួសសាងផ្នួសសងគុណឳពុកម្តាយ។ យោង តាម សំណេរ នៅ លើទំព័រហ្វេសប៊ុក របស់ VJ Anbe បាន បញ្ជាក់ ទៀត ថា ការ សាងផ្នួសនេះ គឺមាន រយៈពេល ១សប្តាហ៍ ដោយគង់ស្នាក់នៅ វត្តថ្មរមៀល ក្នុងខេត្តបន្ទាយមានជ័យ ហើយ គោលបំណងសំខាន់នៃការសាងផ្នួសនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ អ្នកមានបុណ្យទាំង២ និង ការអហោសិកម្មដល់រាល់អំពើបាប ពីម្ចាស់កម្មពារទាំងអស់ ក៏ដូចជាកំហុសខុសឆ្គងតូចធំទាំងឡាយដែលលោកធ្លាប់ជ្រុលជ្រួសដាក់ញាតិញោមទាំងអស់គ្នាផងដែរ។
ជាពិសេសអាត្មាក៏សូមឧទ្ទិសកុសលផលបុណ្យទាំងអស់សូមជូនដល់ លោកឪពុកអ្នកម្តាយ បងប្អូនក្រុមគ្រួសារ លោកអ្នកមានគុណទាំងអស់គ្នា ឱ្យបានដល់ញាតិ ញោមរាល់គ្នា ញាតកាទាំង៧សន្តាន អ្នកធ្វើគុណជាមួយអាត្មាសូម្បីតែអង្ករ១គ្រាប់ ទឹក១កែវ សូមទទួលយកអនិសង្ឃផលបុណ្យដែលបានពីការសាងផ្នួសនេះរៀងៗខ្លួន ស្មេីៗគ្នាផង។លោកបញ្ជាកថា នេះជាផ្នែកមួយដ៏សំខាន់នៃកាតព្វកិច្ចកូនប្រុសទាំងអស់គ្នា៕
មតិយោបល់