ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព រិន្ទដារ៉ូ សម្ដែងរឿងពស់ តែប្រកាសមិនថតជាមួយពស់ ទោះអោយថ្លៃខ្លាំង

ចាត់ទុកជាការចាប់អារម្មណ៍ ដែលតារាសម្ដែងល្បីឈ្មោះលោក ទេព រិន្ទដារ៉ូ ដែលអ្នកណាក៏បានដឹងបានក្លាយ ជាតួអង្គសំខាន់ក្នុងរឿង«ពស់កេងកង» បែរជាប្រកាន់ជំហរមិនថតជាមួយសត្វពស់ដាច់ខាត បើទោះជាខាងផលិតករហ៊ាន អោយតម្លៃខ្ពស់។ លោកថាក្នុងវិថីសិល្បៈ លោកហ៊ានសម្ដែងគ្រប់យ៉ាង ប៉ុន្តែបើ អោយសម្ដែងប៉ះគ្នាជាមួយពស់ គឺលោក សុំមិនសម្ដែងដាច់ខាត ដោយសារតែមួយ ជីវិតរបស់លោកគឺខ្លាចសត្វពស់ផុតលេខ ។

លោកទេព រិន្ទដារ៉ូ បានអះអាងថាលោកបានថតក្នុងរឿង «ពស់កេងកង» ចំនួន២លើកហើយ ដោយលើកទី១បានថតជាមួយអ្នកនាងអម្ពរ ទេវី និងលើកទី២គឺដើរតួជាពស់ប្រែក្រឡាដដែល ក្នុងរឿងភាគរបស់PNN ដែលបានប្រកាសថតកាលពីថ្ងៃទី៥ មករា មុននេះ។ យ៉ាងណាមិញ លោកថាមិនមានប្លង់ណាមួយ ដែលលោកត្រូវសម្ដែងប៉ះជាមួយសត្វពស់នោះទេ ដោយសារតែពេលប្លង់ដែលលោកចេញសម្ដែង គឺគ្មានសត្វពស់ ហើយពេលស្ថិតនៅជាពស់ ក៏មិនមានវត្តមានរបស់លោក។ លោកថាមុនពេលសម្ដែងលោកបានបញ្ជាក់ ដាច់ខាតថាលោកមិនថតជាមួយសត្វពស់នោះទេ បើទោះជាត្រូវសម្ដែង ជាមួយពស់ព្រលិត ឬពស់ដែលគេចងមាត់រួចមិនខាំក៏ដោយ។ អ៊ីចឹងហើយទើបលោកត្រូវគេអោយសម្ដែង ជាតួអង្គកពស់ប្រែក្រឡា ដើម្បីបានសម្ដែងជាតួអង្គធំក្នុងរឿង តែមិនមានឈុតសម្ដែងណាមួយប៉ះគ្នាជាមួយពស់។ លោកថាតម្លៃខ្លួនខ្ពស់គ្រាន់តែលោកនឹងធ្វើការពិចារណាប៉ុណ្ណោះ ប៉ុន្តែបើអោយសម្រេចចិត្ត ទទួលថតគឺអត់នោះទេ ដោយសារតែលោកយល់ថាសត្វពស់ គឺជាសត្រូវសម្រាប់អារម្មណ៍របស់លោក ដោយគ្រាន់តែឃើញ។ លោកថាតាំងពីចេញថតកុន លោកធ្លាប់សម្ដែងជាមួយប៉ះសត្វពស់វែក ដែលចងមាត់ហើយម្ដង ដោយការសម្ដែងពេលនោះគឺលោកសម្ដែងអត់ល្អនោះទេ ដោយសារតែភ័យសម្ដែងអត់កើត។ លោកបានប្រកាសថា អោយតែឈុតមានពស់ លោកអត់សម្ដែងដាច់ខាត តែលោកនឹងអាចតាំងចិត្តសម្រប់ស្ថានការណ៍ផងដែរ ប្រសិនបើខាងផលិតករ មានការតម្រូវខ្លាំង។

នេះជាការទម្លាយដោយផ្ទាល់មាត់មួយកម្រ ក្នុងពេលដែលលោកទេព រិន្ទដារ៉ូ ត្រូវគេយល់ឃើញប្លង់ណាក៏អាចសម្ដែងបាន ប៉ុន្តែបែរជាបានប្រកាសថា អោយតែប្លង់មានសត្វពស់សម្ដែងគឺលោកមិនទទួល។ លោកថាខ្លួនសម្ដែងក្នុងរឿង «ពស់កេងកង»តំាងពីប្រភេទរឿងដុំ រហូតដល់ប្រភេទរឿងភាគ ប៉ុន្តែបើអោយសម្ដែងប៉ះពស់ គឺអត់ដាច់ខាត ដើម្បីកុំអោយសម្ដែងអត់ដល់ហើយរងការរិះគន់។ នៅថ្ងៃក្រុងពាលីនោះ លោកទេព រិន្ទដារ៉ូ បានបដិសេធមិនថតក្បែរកុមារី ដែលពាក់សក់ពស់នោះឡើយ ដោយសារតែការភ័យខ្លាចដូចអ្វី ដែលលោកប្រកាសឡើង៕

https://www.youtube.com/watch?v=gJ9joo6DfLg&feature=youtu.be

មតិយោបល់