តារាកំប្លែងជើងចាស់ លោកតា ពុយហ្សូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្រ្គោះបន្ទាន់

(ភ្នំពេញ)៖ លោកតា ពុយហ្សូ គឺជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេស នៅ ក្នុងទសវត្ស៩០ និង ២០០០ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានធ្លាក់ខ្លួនឈឺដោយជំងឺប្រចាំកាយមួយចំនួន។ យ៉ាងណាមិញ នៅពេលនេះស្រាប់តែលឺដំណឹងថា លោកបានធ្លាក់ខ្លួនឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់។

អ្នកនាង ស៊ូ វណ្ណថា ត្រូវជាកូនស្រីបង្កើត និងជាអ្នក មើល ថែផ្ទាល់ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ឪពុករបស់ ខ្លួន បាន មក សម្រាក ព្យាបាល នៅមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ ប្រមាណ៤ ថ្ងៃមក ហើយ ពោល គឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។ ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ មានអាការៈ ក្អក និងហត់ខ្លាំង មានពេល ខ្លះក្អក ដង្ហក់ រហូត ចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជា ឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយ សារ តែ លោកមានជំងឺ រលាក សួត និងរលាក តម្រង រោម ។ អ្នកនាងក៏បានអះអាងថា ឪពុករបស់ ខ្លួនពេល នេះ គឺស្ថិត ក្នុង សភាព ធ្ងន់ធ្ងរ នៅមិនទាន់ដឹងថា ពេល ណា អាចចេញពីមន្ទីរពេទ្យបានឡើយ ហើយ ក្រុម គ្រូពេទ្យក៏ កំ ពុង ពិនិត្យតាមដានបន្ត ។

គួរបញ្ជាក់ថា ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេស នៅ ក្នុងទសវត្ស៩០ និង ២០០០ ហើយបានធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លើស ពីនេះ សិល្ប ករ ជើងចាស់លោកតា ពុយហ្សូ និងភរិយា បានចំណាយពេលវេលាកម្លាំង កាយចិត្តជាច្រើន ដើម្បី បណ្ដុះ បណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង អ្នក ស្រឡាញ់ សិល្បៈ ដោយ ពុំគិត ការតប ស្នងថែមទៀតផង។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *