ព័ត៌មានសិល្បៈ និងកម្សាន្ត

ទប់លែងជាប់! លោក ឌួង ឆាយ ប្រលះទៅអតីតភរិយាយ៉ាងចាស់ដៃ បន្ទាប់ពីដឹងរឿង…

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្តាប់ហើយថា កាលយប់ម៉ោង២រំលងអាធ្រាត មានករណី រថយន្តស៊េរីទំនើប Rolls Royce ពណ៌ស ខ្លួនវែងតម្លៃកប់ក្តោង ថ្មីស្រឡាងទៅបុកពំនុះទ្រូងផ្លូវ មួយទំហឹង បណ្តាលឲ្យខូចខាត ផ្ទៃខាងមុខរថយន្តខ្ទេចបែកជា២តែម្តង ខណ:ម្ចាស់រថយន្តស៊េរីទំនើបនោះ ត្រូវបានគដឹងថា គឺជាអតីតភរិយារបស់ លោក ឌួង ឆាយ។ អ្វីដែលគេចាប់អារម្មណ៍ គេឃើញថា ក្រោយបានដឹងហេតុការណ៍នេះភ្លាម លោក ឌួង ឆាយ បានបង្ហោះសារជាបន្តបន្ទាប់ ខណ:សារលើកទី២នេះ គឺមានអត្ថន័យដាក់ ផាំងៗទៅអតីតភរិយាយ៉ាងចាស់ដៃតែម្តង។

តាមរយ:បណ្តាញសង្គម លោក ឌួង ឆាយ បានសរសេរថា «ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់»។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ គេឃើញមានតែ អង្គរក្សប៉ុន្មាននាក់តែប៉ុណ្ណោះ ចំណែកឯ ម្ចាស់រថយន្តនោះ មិនត្រូវគេឃើញ នៅកន្លែងកើតហេតុឡើយ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ២អាធ្រាត្រ ថ្ងៃទី ១៣ តុលា ២០២១ កន្លងទៅថ្មីៗនេះ៕

 

មតិយោបល់