(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការសុំទោស តារាកំប្លែង ខ្ញុង រួចរាល់ ពាក់ព័ន្ធនឹងការជំពាក់លុយតុងទីន ពេលនេះ តារាសម្តែង សឿ សុធារ៉ា បានចេញមុខមកសុំទោស ស្រីអយ វិញម្តង ដោយអះអាងថា រាល់ការចោទប្រកាន់ថា ស្រីអយ ជំពាក់លុយខ្លួន គឺជារឿងធ្វេសប្រហែល និងការយល់ច្រឡំ។
តាមរយៈបណ្តាញសង្គម អ្នកនាង សឿ សុធារ៉ា បានឲ្យដឹងថា «ការដែលនាងខ្ញុំផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះគឺជាការធ្វេសប្រហែសយល់ច្រលំថ្ងៃខែរបស់នាងខ្ញុំទេ។ សុំអភ័យទោសអ្នកនាង ជួន ចាន់រតនា( ហៅស្រីអយ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ ហើយធ្វើអោយបងប្អូនមានការយល់ច្រលំដល់គាត់»។
អ្នកនាង សឿ សុធា រ៉ា ក៏បានចេញ មុខមក សុំទោស អ្នកនាង ជួន ចាន់រតនា ហៅស្រីអយ វិញ ដោយ ចាត់ទុកថា អ្វីដែល នាង បាន បង្ហោះ នាពេលនោះ គឺជា ការភាន់ច្រឡំដោយអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថា កាលពីថ្ងៃទី៦ នាងបានផុសហ្វេសប៊ុកនិយាយអំពីការលេងតុងទីនជាមួយអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ )។ តារារូបនេះបន្តថា ស្រីអយ បានទូទាត់អោយនាង ដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។
សូមបញ្ជាក់ថា តារាសម្ដែង សឿ សុធារ៉ា ថ្មីៗនេះបានបង្ហាញមុខតារាកំប្លែងស្រីពីររូប ដែលអះអាងថា បានជំពាក់នាងមិនសង គឺតារាកំប្លែងស្រី ស្រេង សុកាន់ដា ហៅស្រី ខ្ញុង ជំពាក់ជាង១ម៉ឺនដុល្លារ និងអ្នកនាង ជួន ចាន់រតនា ហៅស្រីអយ ដែលជាអតីតតារាកំប្លែងជំពាក់ជិត១ម៉ឺនដុល្លារ។ទីបំផុត ពេលនេះវាំងននខ្មៅ ត្រូវបានបើកហើយ ស និងខ្មៅក៏ត្រូវបានបញ្ជាក់ផងដែរ គឺគ្រាន់តែជាការយល់ច្រឡំគ្នា ដោយ សឿ សុធារ៉ា អះអាងថា ទាំងអ្នកនាង ខ្ញុង និងជំទាវ ស្រីអយ សុទ្ធសឹងតែបានបង់ប្រាក់តុងទីនរួចហើយ។ ប៉ុន្តែក៏មានអ្នកតាមដាន និងដឹងរឿងរ៉ាវតារាមួយចំនួនបានជជែកគ្នា ដោយដាក់ការសង្ស័យទំនងជាតារាទាំងនេះ នាំគ្នាបង្កើតរឿងអាស្រូវឲ្យល្បីក៏ថាបាន៕
មតិយោបល់