ជាថ្មីម្តងទៀត ឆាយ វិរៈយុទ្ធ ត្រូវបានឌីជេម្នាក់ និងទស្សនិកជន បានធ្វើការសំពងនិងសម្តី ថាតារាដួងនេះមានចរិកមិនអំណោយទាន និង អឿ។
កាលពីដើមខែ កញ្ញា ឆ្នាំ២០១៦ អតីតពិធីការិនីម្នាក់ ក៏បានរិះគន់ទៅលើ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ រូបនេះ ដូចគ្នា ថា ឆាយ វិរៈយុទ្ធថា មានចរិកមិនសូវបាន អឿកាយ៉យ ធ្វើឬកធ្វើពារ ។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ឌីជេ អាចារ្យធំ បាន Comments ទៅលើរូបភាពពិធីខួបកំណើតរបស់ ឆាយ វិរៈយុទ្ធ ឈានចូលវ័យ ២៩ឆ្នាំ ដោយសរសេរថា «អត់អំណោយទានអាប្អូន អ្នកដឹងបានដឹង ពេលដឹងបាននិយាយ» ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកលេងហ្វេសប៊ុកម្នាក់ បានសរសេរតបនិង Comments របស់អាចារ្យធំថា និយាយត្រូវបង ធ្លាប់មកថតនៅក្បែរហាងខ្ញុំចាស់ ហ្គាឡាក់ស៊ីផាប់ ចរិកគាត់អឿណាស់ ។
ក្នុងនោះដែរ អាចារ្យធំ បានបន្ថែមថា «បងនិយាយត្រូវ បើហៅច្រៀងកម្មវិធីមនុស្សធម៌មិនមកទេ អាអឿ» ៕
អេបិល
មតិយោបល់