ព័ត៌មានជាតិ

យុវជនម្នាក់ខឹងបងស្រីស្ដីបន្ទោស ចង.កសម្លាប់ខ្លួន នៅស្រុកសន្ទុក

កំពង់ធំ: នៅថ្ងៃ២៣ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី ស្ថិតនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីធ្វើអត្តឃាត(ចងក)កើតឡើង០១លើកបណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ ឃៀន ស ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិសាន់គរ ឃុំសាន់គរ ស្រុកកំពង់ស្វាយ។

មូលហេតុ៖ (ខឹងបងស្រីរបស់ខ្លួនស្ដីបន្ទោស)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់