កណ្ដាល ៖ នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលជំនាញស្រុកកណ្ដាលស្ទឹងនិងកម្លាំងប៉ុស្តិ៍នគរបាលអន្លង់រមៀត ចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសព ករណីឃាតកម្មប្តីអារ.ក ប្រពន្ធស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកជនដៃដល់ជាប្តីអារ.កខ្លួនឯងតាមក្រោយ បណ្ដាលឲ្យរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ដោយសារភ្លើងប្រច័ណ្ឌ ។ ករណីឃាតកម្មនេះ បានកើតឡើងថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ស្ថិតក្នុងភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ នៅផ្ទះ (ស្លាប់) មានស្នាមរបួសកាត់ទទឹង ក ជំរៅដល់ឆ្អឹងកងក ប្រវែង ១៤cm x 6cm ដាក់បំពង់ខ្យល់និង បំពង់.ក ។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ វិចិត្រ ភេទ ប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មកររោងចក្រ(ស្លាប់នៅមន្ទីពេទ្យ)របួសមុតដាក់ដល់ក្នុង បំពង់ខ្យល់កាត់ទទឹងក ប្រវែង០៨cmx០៣ cm។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ១.ផ្លែកាំបិតតុកាត់ ប្រវ៉ែង ២១cm, ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង០៧និង៣០នាទីព្រឹក.ជនរងគ្រោះឈ្មោះ គឹម ពៅ មានទំនាស់ជាមួយប្តីឈ្មោះ ពេជ្រ វិចិត្រ (ជនសង្ស័យ) នៅក្នុងផ្ទះ ដោយកូនប្រុសទាំងពីរនៅអង្គុយកៀនផ្ទះ ដោយកូនប្រុសច្បងឈ្មោះ វិចិត្រ រតនា ឮសូរសំឡេងវ៉ៃគ្នាក៏ចូលទៅមើលឃើញឪពុកកំពុងយកកាំបិតអា.ក ម្តាយ ក៏រត់ទៅហៅអ្នកជិតខាងអោយមកជួយ ពេលមកដល់ឃើញម្តាយដេកស្លាប់មានស្នាមអារ.ក និងឪពុកដេកអោបពីលើក៏មានស្នាមអារ.ក ដែរ តែនៅមានដង្ហើម អ្នកជិតខាងក៏ទូរស័ព្ទទៅប៉ូលីស និងឡានសង្គ្រោះ មួយសន្ទុះក្រោយមកឡានសង្គ្រោះក៏ដឹកឪពុកទៅមន្ទីពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ពេលទៅដល់ន្ទីពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង ។
កន្លងមកជនដៃដល់ធ្លាប់ប្រចណ្ឌ ដោយសារប្រពន្ធលេងឆាតជាមួយប្រុសផ្សេង មកដល់ថ្ងៃកើតហេតុ បុរសជាប្តីបានដើរនិយាយប្រាប់អ្នកជិតខាងថា អញលាហើយ មើលកូនអញផង ។ ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះជាប្រពន្ធពិតជាស្លាប់ដោយសារជនសង្ស័យជាប្តីយកកាំបិតមកអារ.ក ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យជាប្តី ក៏ធ្វើអត្តឃាត ដោយអារ.ក សម្លាប់ខ្លួន។ ក្រោយពេលកម្លាំងជំនាញការពិនិត្យរួចរាល់ បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា សំណុំរឿងករណីឃាតកម្មខាងលើ ត្រូវបានបញ្ចប់ការស៊ើបអង្កេតត្រឹមនេះ ដោយសារតែឃាតកបានស្លាប់ក្រោយពីអារ.កសម្លាប់ប្រពន្ធរួចជនដៃដល់ បានអាករសម្លាប់ខ្លួនឯងបន្សល់នៅកូនតូច២នាក់រងកំព្រា ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់