ព័ត៌មានសិល្បៈ និងកម្សាន្ត

ពូកែចាប់ឱកាសមែន! រឿងរ៉ាវប្តីប្រពន្ធរបស់លោក ឌួង ឆាយ កំពុងមានការចាប់អារម្មណ៍ អ្នកលក់មួយចំនួនប្រឹងផុសផលិតផលរបស់ខ្លួន ក្នុង Comment ព្រោងព្រាត

(ភ្នំពេញ)៖ រឿងរ៉ាវគ្រួសាររបស់អតីតឧកញ៉ា ឌួង ឆាយ និងដេត ម៉ាលីណា នៅតែមិនចប់សព្វគ្រប់ ដោយពួកគេនៅតែបន្តប្តឹងផ្តល់គ្នា និងបកស្រាយរកខុស រកត្រូវរៀងខ្លួននៅលើបណ្តាញសង្គម ដោយទើបតែផ្ទុះឡើងសាជាថ្មីរឿងអ្នកនាង ដេត ម៉ាលីណា ហាមមិនឱ្យគ្រួសាររបស់លោក ឌួង ឆាយ ជួបកូន។ ឃើញដូចនេះ ព័ត៌មានបានចុះផ្សាយព្រោងព្រៀត ដោយមានអ្នកខ្លះអាណិតពួកគេ និងផ្តល់ជាកម្លាំងចិត្តជាដើម។

ដោយឡែក សម្រាប់អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនបានប្តូរពីពាក្យលើកទឹកចិត្ត មកជាការចូលខមមិនផ្សព្វផ្សាយផលិតផលរបស់ខ្លួនក្នុងផុសរបស់លោក ឌួង ឆាយ ទៅវិញដែលនេះបានធ្វើឱ្យមនុស្សជាច្រើនចូលទៅចុចរូបសើចលើខមមិនរបស់ពួកគេទៀតផង។

គួរបញ្ជាក់ដែរថា ភ្លើងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ មិនមាននរណាដឹងច្បាស់ឡើយថារវាងអ្នកទាំង២មានអ្វីកើតឡើងឱ្យពិតប្រាកដ ទើបបណ្តាលឱ្យភ្លើងក្នុងគ្រួសារនេះឆេះសន្ធោរសន្ធៅអូសបន្លាយដល់ថ្នាក់នេះ។ ទោះបីជាមានពាក្យបណ្តឹងប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់ហើយក្តី ក៏អ្នកទាំង២នៅតែមិនអស់ចិត្ត បានឆ្លៀតបង្ហាញនៅលើគណនីបណ្តាញសង្គមបន្ថែមរហូតមកទល់ពេលនេះ៕

មតិយោបល់