ព័ត៌មានជាតិ

ចិនបើករថយន្តស៊េរីទំនើបមួយគ្រឿង បុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: ជនជាតិចិនបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនមធ្យម បានបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់ រងរបួស ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបក្ដាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ាស ស៊ីបួរ៉ូ ពណ៌ស ពាក់ស្លាកលេខ 2AX 2125 បើកដោយជនជាតិចិន ទិសដៅពីកើតលិច ខណ:មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងជ្រុលទៅបុកម៉ូតូឌ្រីមសង់០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1L 0413 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតចំពាក់កណ្ដាលម៉ូតូជាប់ខាងមុខរថយន្ត បណ្ដាលឲ្យម្ចាស់ម៉ូតូសំណាងណាស់រងបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុ ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា មិនត្រូវសមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូ ទៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់