ខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo អាចនឹងចូលលេងវិញបានហើយនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីខកខានចូលប្រកួតតាំងពីបើករដូវកាលថ្មីនេះមក។
Benzema បានបង្ហោះសារមួយប្រាប់ដល់អ្នកគាំទ្រខ្លួនឯងថា រូបគេអាចចូលលេងវិញបាន១០០%ហើយ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍សប្ដាហ៍ក្រោយនេះ បន្ទាប់ពីបានហ្វឹកហាត់ដិតដល់។ ខណៈដែល Ronaldo វិញក៏ដូចគ្នា ពោលគឺព្យាយាមហ្វឹកហាត់ខ្លាំងមែនទែន ដើម្បីឱ្យឆាប់បានចូលលេងជួយក្រុម Real Madrid ក្នុងពានរង្វាន់ La Liga ក៏ដូចជា UEFA Champions League ។
សូមបញ្ជាក់ថារដូវកាលដោះដូរកីឡាករកន្លងទៅនេះ Real Madrid មិនបានចំណាយប្រាក់ច្រើនដូចរដូវកាលមុនៗនោះទេ ដោយក្រោមការដឹកនាំរបស់លោក Zidane គិតថាកីឡាករក្នុងក្រុមបច្ចុប្បន្ននេះអាចមានសមត្ថភាពគ្រប់គ្រាន់ហើយ។ ខណៈដែល Benzema អត់បានចូលលេងប្រកួតកន្លងមកដោយសាររបួសត្រង់ត្រគាក ចំណែកឯ Ronaldo វិញរបួសជើង៕
មតិយោបល់