(ភ្នំពេញ)៖ កំណូលតារាសម្តែងហូលីវូដអាស៊ី ដែលមានឈ្មោះសំឡេងខ្លាំងជាងគេ Jackie Chan ទស្សនិកជនខ្មែរនិយមហៅថា ឈិន ឡុង បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីទើបមានវ័យ៩ឆ្នាំមកម្ល៉េះ។
តារាប្រុសរូបនេះបានសម្តែងជាតួកូនប្រុសច្បងក្នុងគ្រួសារមួយ ដែលពេលនោះលោកពិតជាមានរូបរាងមុខមាត់គួរឱ្យក្នាញ់ជាខ្លាំង។
ទោះបីជាពេលនោះ Jackie មានវ័យទើប៩ឆ្នាំក៏ពិតមែន បើក្រលេកមើលសមត្ថភាពសម្តែងវិញ គឺលោកមិនចាញ់រៀមច្បងឡើយ ពោលគឺ Jackie អាចដាក់អារម្មណ៍ក្នុងសាច់រឿងបានយ៉ាងល្អ ដែលនេះជាហេតុធ្វើឱ្យតារាហូលីវូដរូបនេះមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញខ្លាំងឡើងមកទល់ពេលបច្ចុប្បន្ន។ ចង់ដឹងថា Jackie Chan មានមុខមាត់បែបណាកាលនៅក្មេង តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
មតិយោបល់