ព័ត៌មានជាតិ

យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួន ដោយចងកបណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពង់ធំៈ នៅវេលាម៉ោង១៦និង០០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ បានធ្វើអត្តឃាតខ្លួនឯង ដោយបាន ចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូល ដ្ឋានបានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសព ទីតាំងកន្លែងកើតហេតុ សិ្ថតនៅក្នុងភូមិព្រហ៊ូត ឃុំ ផាន់ញើម ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ៃ លឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពីបាន ពិនិត្យ រួច សមត្ថកិច្ចជំនាញលោកបានបញ្ជាក់ថាៈ ជនរងគ្រោះខាងលើនេះ ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ហើយសព ជនរងគ្រោះ ត្រូវបានប្រគល់ជូនឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថាៈមូលហេតុករណីខាងលើ នេះជនរងគ្រោះ គឺជាមនុស្សកើតជំងឺសរសៃប្រសាទ ៕

មតិយោបល់