ព័ត៌មានជាតិ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនា៥០% នៃការប្រកួតទាំងពីរក្របខណ្ឌ

CAMSOC-ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញលិខិតការអនុញ្ញាតឲ្យទស្សនិជនចូលរួមទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្តាល (៥០%) នៃចំនួនកៅអីអង្គុយសរុបក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់នានា សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ លីគកំពូលកម្ពុជា ឆ្នាំ២០២១។

ការអនុញ្ញាតនេះត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការឡើងវិញនូវគ្រប់វិស័យទាំងអស់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

បើទោះបីជាការអនុញ្ញាតឲ្យចូលរួមទស្សនាដោយផ្ទាល់នូវចំនួន៥០%នៃកៅអីសរុបរបស់កីឡដ្ឋាននីមួយៗវិញក្តី ក៏គណៈកម្មការរៀបចំការប្រកួតនេះតម្រូវឲ្យអ្នកចូលរួមនានាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវិធានការ សុខាភិបាល ដោយមានខ្លឹមសារលម្អិត ភ្ជាប់មកជាមួយនូវលិខិតផ្លូវការជូនដូចខាងក្រោម៖

មតិយោបល់