ព័ត៌មានជាតិ

ផាស់ស្អាប់គេចម៉ូតូឌ្រីមសង់ ជ្រុលបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួស និងខូចខាតទាំងសងខាង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង៣០ នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ផាស់ស្អាប់មួយគ្រឿង បើកគេចម៉ូតូឌ្រីមសង់ ជ្រុលបុកបង្គោលភ្លើង បណ្តាលឲ្យម្ចាស់របួសធ្ងន់ រីឯភាគីខាងម៉ូតូ ក៏បានរងរបួសដូចគ្នាផងដែរ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៦១៤ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់