ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះត្រូវប៉ាន់ខ្លាំងផ្នែកជំនួញ តែ តារាចម្រៀង សួស វីហ្សា បង្ហើបចង់វិលចូលសិល្បៈវិញ

(ភ្នំពេញ)៖ពិតណាស់ អ្នកណាៗស្គាល់ដែរ តារាចម្រៀងល្បីឈ្មោះ សួស វីហ្សា ថ្មីៗនេះ បានប្រកាសចង់ត្រឡប់ទៅរកអាជីពជាតារាចម្រៀងឡើងវិញ ក្រោយពីតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ បានផ្អាកពីអាជីពចម្រៀង បានរយ:ពេល ២ឆ្នាំ កន្លងមកហើយ។

សំណេរលើបណ្ដាញសង្គមហ្វេសប៊ុក សួស វីហ្សា បានររៀបរាប់ថា នាងបានផ្អាកអាជីពជាតារាចម្រៀងអស់រយ:ពេល២ឆ្នាំកន្លងមកហេីយ ហើយនាងពិតជានឹករលឹកគ្រប់សកម្មភាពទាំងអស់ពីមុន ដែលធ្លាប់ធ្វើកន្លងមក។ វីហ្សា អះអាងថា “ខ្ញុំបានផ្អាកអាជីបជាតារាចម្រៀងអស់រយ:ពេល2ឆ្នាំកន្លងមកហេីយ ខ្ញុំពិតជានឹករលឹកគ្រប់សកម្មភាពទាំងអស់ពីមុនដែលខ្ញុំធ្លាប់ធ្វេីកន្លងមក ការងារនេះខ្ញុំស្រលាញ់តាំងពីតូច ហេីយការងារមួយនេះហេីយដែលបានជួយឲ្យខ្ញុំអាចមកឈរដល់ចំណុចនេះដូចសព្វថ្ងៃ ខ្ញុំពិតជាមិនបោះបង់ដោយងាយៗទេ ខ្ញុំនឹងវិលត្រឡប់មកបំពេញការងារដែលខ្ញុំស្រលាញ់ដូចដេីមវិញ តែខ្ញុំមិនដឹងថានឹងមានការគាំទ្រខ្លាំងដូចពីមុនវិញរឺយ៉ាងណាទេ បេីខ្ញុំវិលមកបំរេីអារម្មណ៍បងប្អូនលោកតាលោកយាយក្នុងវិសយ័ចម្រៀងវិញតេីលោកតាលោកយាយបងប្អូនអុំពូមីងនៅតែបន្តគាំទ្រតារាចម្រៀងម្នាក់នេះដូចពីមុនដែររឺទេ? បងប្អូនមានដែលនឹកតារាចម្រៀងម្នាក់នេះខ្លះដែរទេ?»។

បើក្រឡេកមើលទំនោររបស់អ្នកប្រើប្រាស់បណ្ដាញសង្គមវិញ ក្រោយឃើញសាររបស់ សួស វីហ្សា បានសម្ដែងការគាំទ្រជាច្រើន។ ទោះបីជាយ៉ាងណា គេមិនដឹងថាសំណេររបស់ សួស វីហ្សា ជាការពិត ឬគ្រាន់តែសាកចិត្តអ្នកគាំទ្រនោះទេ មានតែរង់ចាំមើលប៉ុណ្ណោះ តើនាងនឹងធ្វើតាមការអះអាងរបស់ខ្លួនឬយ៉ាងណានោះ។

គូបញ្ជាក់ផងដែរថា តារាចម្រៀង សួស វីហ្សា ក្រោយពីជាសះស្បើយពីជំងឺ កូវីដ១៩ តារាចម្រៀងរូបនេះ ដកឃ្លាពីវិស័យសិល្ប: មកចាប់អាជីពជាអ្នកជំនួញវិញម្តង អ្នកនាងមានភាពមមារញឹកខ្លាំងក្នុងការងារអាជីវកម្ម ឡាយលក់កាបួប និង កំពុងទទួលបានការទ្រយ៉ាងខ្លាំងស្ទើរតែរកពេលទំនេរមិនបានរួមទាំងជំនួញមួយចំនួនទៀតជាមួយស្វាមីរបស់នាង៕

 

មតិយោបល់