ព័ត៌មានជាតិ

រថយន្តម៉ាស្តារស៊េរីទំនើបមួយគ្រឿង ខណៈបើកបរបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់បាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង០៨ និង២៩ នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង
រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-4662 បើកបរដោយបុរសម្នាក់ ​​បុកម៉ូតូឌ្រីមសង់ មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់បាក់ជើង រីឯរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយ ផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កស៊េរីទំនើបមួយគ្រឿង ខណ:កំពុងបើកបរនៅតាម បណ្តោយផ្លូវលេខ៦០ម៉ែត្រ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ ទំនងជាបើកបត់ចូលទៅក្នុង បុរីមួយកន្លែងបានបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពាក់ស្លាកលេខព្រៃវែង 1L-1670 បណ្តាលឲ្យបុរសម្នាក់ សង្ស័យបាក់ជើង ។ ភ្លាមៗនោះក៏មានរថយន្តរបស់មន្ទីរពេទ្យរុស្ស៊ីបានមកដឹកជនរងគ្រោះទៅព្យាបាលផងដែរ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងសាកសួរ ព័ត៌មាន ដើម្បីវាស់វែងធ្វើកំណាត់ហេតុ ។ បន្ទាប់ពីសាកសួរព័ត៌មានរួលរាល់ហើយ សមត្ថកិច្ច បានរង់ចាំឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់