លោកជំទាវ ស៊ន សៀវម៉ី តុបតែងខ្លួនបែប Cute Cute ក្រោយសម្រាលបានកូនស្រីដំបូង

(ភ្នំពេញ)៖ ជាការពិត អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ អ្នកនាង ស៊ន សៀវម៉ី បន្ទាប់ពីសម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ ជំនួសឲ្យការធ្វើពិធីរៀបមង្គលការធំដុំ ដោយសារតែវិបត្តិកូវីដ-១៩ រហូតមកទល់នឹងពេលនេះ អ្នកនាងនិងស្វាមី ហាក់សប្បាយរីករាយយ៉ាងខ្លាំង ព្រោះទើបតែទទួលបានកូនស្រីជាទីស្រឡាញ់ម្នាក់ជាចំណងដៃ ក្រោយសម្រាលបានជោគជ័យ។

យ៉ាងណាមិញ កូនស្រីរូបនេះត្រូវ បានមហាជននាំគ្នា ផ្អើលថាជា កូនស្រីនាំហេង សម្រាលមិនដល់មួយខែផង លោកជំទាវ និងស្វាមី បង្អួតផ្ទះវីឡាថ្មីធំស្កឹមស្កៃបាត់ទៅហើយ។ ជាមួយគ្នានេះ លុះមកដល់ថ្ងៃចេញខែកូនស្រី បណ្តាអ្នកគាំទ្រតារាស្រីរូបនេះ បានសម្គាល់ឃើញ លោកជំទាវ ប្រែសាច់ឈាម ស្រស់ស្អាតជាងមុន មិនត្រឹមតែ មានស្បែកភ្លឺម៉ត់រលោងនោះទេ លោកជំទាវ ក៏នៅស្រស់ស្រាយមើលទៅ ទឹកមុខញញឹមបិទមាត់មិនជិតទេ។

បើគេនៅចាំមិនភ្លេច កីឡាការិនីឆ្នើមផ្នែកកីឡាតេក្វាន់ដូ WT រូបនេះ បានភ្ជាប់ពាក្យជាមួយ លោក កែវ ដេវីត កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងគ្រោងរៀបចំពិធីរៀបការនៅពេលជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ តែយ៉ាងណាដោយសង្កេតឃើញថា ជំងឺមួយនេះនៅតែអូសបន្លាយ ស៊ន សៀវម៉ី និងគូដណ្តឹង ក៏សម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ មានការចូលរួមពីសាច់ញាតិចាស់ទុំទាំងសងខាងយ៉ាងរីករាយ ខណៈរហូតមកទល់នឹងពេលនេះអ្នកនាងទើបតែសម្រាលបានកូនស្រីជាទីស្រឡាញ់ម្នាក់ដោយជោគជ័យ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *