(ភ្នំពេញ)៖ តារាចម្រៀង ពេជ្រ សោភា បានទទួលសមិទ្ធផលដ៏ល្អមួយ ពីកម្មវិធី Pleng ទើបតែទទួលបានលិខិតសរសើរពីក្រុមហ៊ុននេះ ដោយសារតែ ចម្រៀងរបស់នាង មានអ្នកចូលស្តាប់ច្រើនជាងគេក្នុងចំណោមតារាចម្រៀងទាំងអស់នៅក្នុងកម្មវិធី Pleng រហូតដល់ទៅ ៥លានដងឯណោះ ។
តារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហាញរូបថតជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ដោយក្រុមហ៊ុន pleng បានចេញលិខិតអបអរសាទរទៅកាន់នាង ព្រោះបទចម្រៀងរបស់នាងមានអ្នកចូលស្តាប់ច្រើនជាងគេរហូតដល់ ៥លានដង ។ ក្នុងនោះក្រុមហ៊ុន Pleng បានសម្តែងនូវការសាទរចំពោះ សោភា យ៉ាងខ្លាំង ដោយបានប្រគល់ Pleng Icon Black Plaque ដើម្បីបង្ហាញពីការកោតសរសើរស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការបង្កើតបទចម្រៀងសម្រាប់អ្នកស្តាប់កម្សាន្ត ។
ក្នុងនោះដែរ បើក្រឡេកមើលអ្នកគាំទ្រ សោភា វិញ ម្នាក់ៗបង្ហាញពីការសាទរនិងកោតសរសើរពីស្នាដៃរបស់នាងគ្រប់ៗគ្នា ។




មតិយោបល់