បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស្លាកលេខ រដ្ឋ02 2-2063 បុកទ្រូងផ្លូវ ដាច់កង់ និងបណ្តាលឲ្យតៃកុងរងរបួស
ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២១ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុករបាំងចែកទ្រូងផ្លូវ ដាច់កង់ និងបណ្តាលឲ្យតៃកុងរងរបួស តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តម៉ាក វីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ02 2-2063 បើកបរដោយបុរសម្នាក់ រងរបួស។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងហៅរថយន្តសាមុយ យកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះរថយន្ត ត្រូវកម្លាំងជំនាញស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់