ព័ត៌មានជាតិ

តុលាការថៃ ថាសុន្ទរកថារបស់មេដឹកនាំបាតុករ ៣រូប បង្កប់ចេតនាផ្ដួលរំលំរបបរាជានិយម

(បាងកក)៖ តុលាការធម្មនុញ្ញថៃ បានចេញសេចក្ដីសម្រេចមួយដោយបញ្ជាក់ថាសុន្ទរកថារបស់មេដឹកនាំក្រុមបាតុករ ៣រូប ដែលទាមទារឱ្យមានការធ្វើ កំណែទម្រង់របបរាជានិយមថៃ គឺមានចេតផ្ដួលរំលំរបបរាជានិយមនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ក្រុមបាតុករថៃទាំង៣នាក់ខាងលើរួមមានស្រ្តីវ័យក្មេងម្នាក់ឈ្មោះ Panusaya Sithijirawattanakul, លោក Anon Numpa និងលោក Panupong “Mike” Jadnok។ ពួកគេធ្លាប់ដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃរបស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ ហើយមិនតែប៉ុណ្ណោះកំឡុងបាតុកម្មនោះ អ្នកទាំងនេះក៏បានលើកឡើងនូវសំណើចំនួន១០ចំណុច ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ របបរាជានិយម ក្នុងនោះរួមមានអំណាចរបស់ព្រះមហាក្សត្រ និងច្បាប់ប្រមាថព្រះចេស្ដាដែលពួកគេជឿជាក់ថាជាទោសធ្ងន់ធ្ងរហួសហេតុ និងបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ.

នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ, តលាការធម្មនុញ្ញថៃបានគូសបញ្ជាក់ថាសុន្ទរកថា របស់មេដឹកនាំក្រុមបាតុករទាំង៣នាក់ខាងលើមានលក្ខណៈបំពាន សិទ្ធិសេរីភាព និងបំផ្លាញសន្តិសុខជាតិ ខណៈតាមរយៈសេចក្ដីសម្រេចនេះពួកគេអាចនឹងប្រឈមុខនឹង ការកាត់ទោសពីបទក្បត់ជាតិ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់