ភ្នំពេញៈ នៅវេលាម៉ោង ០៧និង២០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន០៤នាក់ ប្រព្រឹត្តអំពើឆបោក ប្រើល្បិចយកខ្សែកកាឡៃដូរ យកខ្សែកពិត ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ទីតាំងស្ថិតនៅត្រង់ចំណុចមុខតូបលក់កាហ្វេ ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ជី ណាង ហៅ ម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
៤-ឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ (គេចខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខបេ១៣ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សម្ភារៈបន្សល់ទុក៖ ខ្សែក ពណ៌មាស ចំនួន០១ខ្សែ ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់