ព័ត៌មានជាតិ

ប្រជាជនប្រទេសវេណេស៊ុយអេឡា រាប់រយនាក់ធ្វើដំណើរ ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ប្រជាជនប្រទេសវេណេស៊ុយអេឡា រាប់រយនាក់បាននឹងកំពុងធ្វើដំណើរ ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណ:ដែលប្រទេសនេះជួបការលំបាកក្នុងការទទួលបានដូសវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចំនួនប្រជាជនរបស់ខ្លួន។

កន្លងមកប្រជាជនវេណេស៊ុយអេឡា បានស្វែងរកការថែទាំសុខភាពនៅបរទេស ដោយសារប្រព័ន្ធសុខាភិបាលចុះខ្សោយ បន្ទាប់ពីកង្វះឱសថជាច្រើនឆ្នាំ វិបត្តិសេដ្ឋកិច្ច និងការគ្រប់គ្រងមន្ទីរពេទ្យរដ្ឋមិនបានត្រឹមត្រូវ។ បណ្តារដ្ឋព្រំដែនប្រទេសកូឡុំប៊ី បានផ្តល់វ៉ាក់សាំងដល់កុមារវេណេស៊ុយអេឡារាប់ពាន់នាក់ នូវវ៉ាក់សាំងបង្ការជំងឺតេតាណូស រោគខាន់ស្លាក់ និងរោគថ្លើម ដោយមិនគិតថ្លៃ មុនពេលកើតមានជំងឺរាតត្បាតCovid-19 ចាប់ផ្តើម និងបានផ្តល់ការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកធ្វើដំណើរវេណេស៊ុយអេឡា តាំងពីខែតុលា។

 

មតិយោបល់