ភ្នំពេញៈ ក្រោយព្យុះភ្លៀង មេឃស្រឡះ អ្វីក៏ត្រូវបានបញ្ចប់ទាំងស្រុង ដោយចំណងស្នេហ៍ឪពុក និងកូន វិលមករកភាពប្រក្រតីវិញ ហើយ លោក អ៉ិន នៅតែបំពេញកាតព្វកិច្ច ជាឪពុក និង តាដ៏ល្អ ។
អាក្រក់ល្អ ក៏ពុកនៅតែស្រឡាញ់កូន ទៅដល់ទីណាក៏ពុកនៅតែស្រឡាញ់កូន ដែលចំណុចទាំងនេះ ហើយទស្សនិកជន បានសរសើរ ដល់លោក អ៉ិន យ៉ាងខ្លាំង ខណៈដែល កូនស្រីខ្លួន បានដើរផ្លូវខុស ប៉ះចំប្តីគ្មានរោងខាន់ស្លា ត្រឹមចុះ អេតាស៊ីវិល ហេងស៊យ នោះ ។
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក អ៉ិន និង ភរិយាខ្លួន បានបំពេញ កាតព្វកិច្ចជាឪពុកម្តាយល្អ បារម្ភពីកូន និងចៅ ដែលហៀបនឹងឃើញទ្វីបលោកនាពេលខាងខ្លីខាងមុខ ។
លោក អ៉ិន បានសរសេរនៅលើហ្វេសប៊ុក ថា «ចង់ប្រាប់ថាថ្ងៃនេះជូនកូនមកពិនិត្យពោះនៅពេទ្យ Royal Phnom Penh»៕
មតិយោបល់