ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យអ្នកបើកបរ ២នាក់ ស្លាប់ភ្លាមៗ និងអ្នករួមដំណើររបួសធ្ងន់

ស្ទឹងត្រែង: យោងតាមផេកទូរទស្សន៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណ:ដែលអ្នកបើកបរទាំង ២នាក់ បានបើកម៉ូតូបុកគ្នា តាមទិសដៅបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅជ្រុងវត្តបាដើម លើផ្លូវកោង ក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ថុត គី ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន បើកបរម៉ូតូម៉ាកអិចសិនធឺរ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅកើត(បញ្ច្រាសទិសគ្នា)។

២ឈ្មោះ ហាន ស៊ូវណ្ណី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន បើកបរម៉ូតូម៉ាក សង់ការ៉េ គ្មានស្លាកលេខ បើកបរពីកើតទៅលិច។ នៅក្នុងនោះអ្នករួមដំណើរម្នាក់ឈ្មោះ ឡម ទី ភេទ ប្រុស បានរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំសាមឃួយដើម្បីដោះស្រាយតាមផ្លូវច្បាប់ រីឯសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់