ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកនាំពាក្យ៖ មានគេ​ចង់ធ្វើបាប ព្រីម លីហ្សា​

អ្នកនាំពាក្យរបស់ ព្រីម លីហ្សា បាន​អះអាងថា មានគេ​ចង់ធ្វើបាបព្រីម លីហ្សា ហើយវាមិនដែលសុខៗ​តារាខ្លួន​ឯង យកខ្លួន​ទៅធៀបតារាបរទេសផ្សេងនោះទេ វាមិនសម ។​
ការអះអាង​យ៉ាងដូច្នោះ ប្រាប់ Post News នៅរសៀលថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ ទាំង​ការអស់សំណើច ខណៈដែល មានផេក ក្លែងក្លាយដាក់ឈ្មោះ ព្រីម លីហ្សា មួយចំនួន បានបង្កភាពចលាចល ធ្វើឲ្យទស្សនិកជន​យល់ច្រឡំ ដល់ថ្នាក់ជេ មាក់ងាយ ទាំងម្ចាស់ខ្លួន មិនដឹង​ស្អីផង​នោះ ។​

អ្នកនាំពាក្យ​របស់ ព្រីម លីហ្សា បាន​ឲ្យដឹងថា «សម្រាប់ផេកក្លែងក្លាយ​នោះ ដាក់ឈ្មោះ ព្រីម លីហ្សា ទំនងជា​ចង់ធ្វើបាបនាងហើយ ហើយមិនដឹងថាគេចង់បានអ្វីដែរ សុខ ៗយក ព្រីម លីហ្សា ទៅធៀបនឹង​តារាចម្រៀង បរទេស Selena Gomez»។​

prim

ផេកក្លែងក្លាយដែលដាក់ឈ្មោះ ព្រីម លីហ្សានោះ បានសរសេរនៅលើហ្វេសប៊ុក កាលពីយប់មិញ​ថា “អ្នកខ្លះ ថារូបនេះស្រដៀងនឹង តារាចម្រៀងល្បីម្នាក់លើពិភពលោក ដឹងថាតារាចម្រៀងណាទេ”? ហើយអ្នកខ្លះថា នាង​ដូច Selena Gomez ហើយ អ្នកខ្លះថា មិនដឹងដូចត្រង់ណា​នោះទេ​។​

អ្នកនាំពាក្យខាងលើ បានអះអាងថា ធាតុពិត ព្រីម លីហ្សា អត់បានបង្ហោះនោះទេ នៅលើគណនីផេកពិតរបស់នាង ហើយរូបថត ដែល​ផេកក្លែងក្លាយ យកទៅបង្ហោះនោះ ជារូបដែលថត​កាលពីឆ្នាំ ២០១៣ មុនកម្មវិធីអាណាចក្រតារា​។
ទោះជាយ៉ាងណា ព្រីម លីហ្សា សំណូមពរ ដល់អ្នកបង្កើតផេកក្លែងក្លាយនោះ មេត្តា​បញ្ឈប់ជាបន្ទាន់ទៅ គ្រប់រូបភាព ដែលវាយប្រហារគេ ទាំងម្ចាស់មិនដឹងខ្លួន បើមិនបានជួយទេ កុំយកជើងរាទឹក ទៅបានហើយ៕​

prim-lyza-1prim-lyza-2

មតិយោបល់