អាវបញ្ចេញដើមទ្រូងកំពុងល្បី តោះមកមើលស្ទីលរបស់ Jennie ក្នុងឈុតអាវប្រភេទនេះ

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះអាវបញ្ចេញដើមទ្រូង កំពុងតែល្បីល្បាញលើបណ្តាញសង្គម ជាពិសេសនោះអាវប្រភេទនេះ ត្រូវបានអ្នកលក់អនឡាញយកទៅពាក់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។ អ្វីដែលគេចាប់អារម្មណ៍ អាវប្រភេទនេះ ក៏ត្រូវបាន Jennie សមា ជិកក្រុម BLACKPINK ពាក់ផងដែរ ប៉ុន្តែក្នុងស្ទីលមួយបែបផ្សេង និងទាក់ទាញមិនធម្មតា ក្នុងប្រភេទ Feshion បែបថ្មី។

ថ្មីៗនេះ Jennie ក៏បាន ចែក រំលែក ម៉ូដ សម្លៀក បំពាក់ សិចស៊ី របស់ នាង នៅ លើគណនី Instagram ផ្ទាល់ខ្លួនផងដែរ កាល ពី ថ្ងៃ ទី ១០ ខែ កញ្ញា ដែលតារាស្រីរូបនេះ អាវសាច់ចាក់ពណ៌ប៉ៃតងពីខាងក្រៅ និងអាវសាច់ចាក់ពណ៌សមួយទៀតពីខាងក្នុង បង្អួតស្មា និងឆ្អឹងសងកាំបិទដ៏ស្រស់ស្អាតរបស់នាង។អ្វីដែលកាន់តែពិសេសនោះគឺ អាវ កាក់ ឡូហ្គោ របស់ Jacquemus ហើយ បាន បំពេញ រូបរាង របស់Jennie ជាមួយ នឹង ខោ ខូវប៊យ ស្គម ពណ៌ ខ្មៅ ព្រមជាមួយនឹងគ្រឿងបន្សំដែល Jennie បានជ្រើសរើសសម្រាប់រូបរាងរបស់នាង គឺវ៉ែនតា Booster C1 ពី Gentle Monster សម្រាប់រដូវស្លឹកឈើជ្រុះ កាន់តែស្អាតប្លែក។

គួររំលឹកផងដែរ អាវសាច់វាក់ពីខាងក្រៅក៏មានតារាមួយចំនួនបានពាក់ដូចគ្នា តែពួកគេពាក់អាវនោះទទេដោយមិនមានអាវកាកពីខាងក្នុងនោះទេ មានតែ Jennie ប៉ុណ្ណោះដែលច្នៃអាវមួយនេះឲ្យចេញជាម៉ូតមួយបែបទៀត ដែលមើលទៅទាំងសិចស៊ី និងគួរឲ្យស្រលាញ់ក្នុងពេលតែមួយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *