បរទេស៖ គ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Man UTD លោក Ralf Rangnick នៅមិនទាន់អាចធ្វើការដឹកនាំក្រុមបានជាលើកដំបូងនៅឡើយទោះបីជាបានប្រកាសជាផ្លូវការទៅហើយក្តីប៉ុន្តែព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធទៅនឹងការដោះដូរកីឡាករគឺមានកាន់តែច្រើនឡើង។
ក្នុងចំណោមព័ត៌មានជាច្រើនក្នុងនោះបើយោងតាមការចេញផ្សាយរបស់ The Bild បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងផ្តល់ជាទឹកប្រាក់រង្វាន់ដល់ទៅ១០លានអ៊ឺរ៉ូជូនគ្រូបង្វឹកអាល្លឺម៉ង់រូបនេះភ្លាមប្រសិនបើគាត់អាចទាក់ចិត្តនាំយកកីឡាករ Erling Haaland មកកាន់ទឹកដី Old Trafford បាននោះ។
គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund កីឡាករ Haaland រូបនេះក៏ធ្លាប់មានប្រវត្តិធ្វើការជាមួយនឹងលោក Rangnick ខ្លះដែរពេលកំពុងមានកុងត្រាជាមួយនឹងក្លឹប RB Salzburg ដោយគ្រានោះលោកគឺជាអ្នកគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លឹប៕
មតិយោបល់