Song Hyo Kyo និង Jeon Ji Hyun ក្លាយជា តារាសម្តែងស្រី ដែល ស៊ីថ្លៃខ្ពស់ជាងគេ ប្រចាំប្រទេស

(ភ្នំពេញ)៖ ក្នុងវ័យ៤០ឆ្នាំ Song Hye Kyo និង Jeon Ji Hyun បានក្លាយជាតារាសម្តែងដែលស៊ីថ្លៃខ្ពស់ជាងគេក្នុងចំណោមតារាសម្តែងស្រីជាច្រើនទៀត។

យោងតាមកាសែត Chosun បានឱ្យដឹងថា តារាស្រីទាំងពីរបានស៊ីថ្លៃ ២០០លានវ៉ុនក្នុងការថតរឿងមួយភាគ ដែលរឿង Now we are break up ដែលតារាសម្តែងស្រីត្រកូល Song សម្តែង និងរឿង Jirisan ដែលតារាស្រី Jeon Ji Hyun បានសម្តែងសុទ្ធសឹងមានចំនួន ១៦ភាគ ដូចនេះសរុបក្នុងមួយភាពយន្ត តារាស្រីទាំងពីរ អាចរកបានប្រាក់ចំណូលរហូតដល់ ៣.២០ពាន់លានវ៉ុនឯណោះ។

អ្នកទាំងពីរ បានបំបែកកំណត់ត្រាជាតារាស្រីដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតក្នុងប្រទេស។ រីឯតារាសម្តែងប្រុសដែលស៊ីថ្លៃខ្ពស់បំផុតរហូតដល់ ៥០០លានវ៉ុនក្នុងមួយភាគគឺ Kim Soo Hyun ខណៈពេលដែល Hyun Bin និង Lee Minho ទទួលបាន ១០០លានវ៉ុន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *