(ភ្នំពេញ)៖ តារាសម្ដែងដ៏ស្រស់សោភា កញ្ញា មាន សូ នី តា ដែល មានរហ័ស្ស នាម « រាជ នី ក្រមា » គឺបានកាន់តែ ធ្វើ អោយ អ្នកគាំទ្រ និងមហាជន ដាក់ការ សង្ស័យ ជា ច្រើន ទៅ លើ ទំនាក់ទំនងរវាងនាង ជាមួយនឹង តារា ចម្រៀង រូបសង្ហា លោក ហ្សូ ណូ។ ជាពិសេសតាមរយៈការបង្ហាញ រូបភាព យ៉ាង សិទ្ធ ស្នា ល ជា ច្រើន សន្លឹក ជាមួយគ្នា ជាដើម។
ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញរូបភាពស្និទ្ធស្នាល អមដោយទេសសភាពយ៉ាងស្រស់ស្អាតជាមួយនឹងសម្រស់ទឹកសមុទ្រយ៉ាងខៀវស្រងាត់ ដោយទឹកមុខញញឹមសប្បាយរីករាយ។ ក្នុងសំណេរដ៏គួរឲ្យសង្ស័យមួយ មាន សូនីតា បានរៀបរាប់ថា «អ្នកមិនដឹង ថានៅពីក្រោយរូបភាពស្រស់ស្អាតប៉ុន្មានសន្លឹកនេះ ពួកយើងបានឆ្លងកាត់រឿងអ្វីខ្លះនោះទេ»។ នាងបន្តថា ទោះបីជាហត់នឿយយ៉ាងណា ជួបការលំបាកយ៉ាងណា ក៏នៅតែសើចមុខកាមេរ៉ា និងញញឹមនៅមុខទស្សនិជន ដោយនិយាយថា «អ៊ីចឹងបានថា អ្នកធ្វើបានដឹង អ្នកមើលបានតែនិយាយទេ តែអ្វីដែលសំខាន់បំផុតការងារខ្ញុំទទួល ខ្ញុំនឹងធ្វើកាងារនោះឲ្យល្អបំផុត ព្រោះខ្ញុំមិនចង់ក្បត់នឹងខួរក្បាល រឺឧត្តមគតិខ្លួនឯងឡើយ»។
ក្រោយពីបានឃើញដូច្នេះ អ្នកគាំទ្រក៏និយាយសរសើរនិង ច្រណែនអំពីតារាទាំងពីរដួងនេះ ថាពិតជាសក្ដិសមដើរតួជាគូនឹងគ្នាពិតមែន គឺស្រីស្រស់ត្រូវជាគូនឹងប្រុសសង្ហា៕






មតិយោបល់