ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ប៊ុនលាភ ស្រាប់តែធ្លាយដំណឹង! មានជំងឺតម្រងនោមធ្ងន់ធ្ងរ ក្រោយប្រកាសចូលសិល្បៈវិញ

(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែងលោក ហេង ប៊ុនលាភ ត្រូវបានប្រភពមួយទម្លាយឱ្យដឹងថា កំពុងតែ សម្រាក ព្យាបាល ជំងឺ នៅឯប្រទេសថៃ ខណៈកាលពីថ្មីៗកន្លងទៅនេះ លោកទើបតែប្រកាស ដើរចូល វិស័យ សិល្បៈវិញ ហើយដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់ បណ្ដាញសង្គម មានការ ភ្ញាក់ ផ្អើល ជាខ្លាំង ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះ ប្រុសប្អូនរបស់លោក ហេង ប៊ុនលាភ បានឱ្យដឹងថា បង ប្រុស របស់ខ្លួន បានកំពុងតែសម្រាកព្យាបាលនៅប្រទេសថៃ ខណៈ លោក មាន ជំងឺ តម្រងនោមធ្ងន់ធ្ងរ និង ត្រូវប្រើ រយៈពេលរហូតដល់ជាង១០ថ្ងៃដើម្បីព្យាបាល ។ ប្រភពដែលប្អូនប្រុសលោក ហេង ប៊ុនលាភ ដដែលបានបន្តទៀតឱ្យដឹងថា សុខភាព និងការ ហូប ចុក របស់ លោក ហេង ប៊ុនលាភ គឺនៅធម្មតា ប៉ុន្តែបញ្ហាតម្រងនោមនោះហាក់ធ្ងន់ធ្ងរ បើនៅពន្យា ពេល ទៀត អាច ឈានដល់ការ លាងឈាម ។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ហេង ប៊ុនលាភបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យ និងកំពុងទទួលការព្យាបាលផងដែរ។ តារាចម្រៀង និងជាតារាសម្ដែងលោក ហេង ប៊ុនលាព បានសំណូមពរដល់មហាជនទូទៅថែរក្សាសុខភាពជីវិត ដើម្បីពិភពលោកដ៏ស្រស់បំព្រង ព្រោះគ្រប់យ៉ាងបានបាត់បង់បណ្ដើរៗហើយ។

គួរបញ្ជាក់ដែរថា កាលពីថ្មីៗនេះមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ ពីឃើញ តារា ចម្រៀង និង សម្ដែង លោក ហេង ប៊ុនលាភ ប្រកាសចូលបម្រើវិស័យសិល្បៈឡើងវិញ ក្រោយពីលោក បានផ្អាកអស់ រយៈ ពេលជាច្រើនឆ្នាំ ។

មតិយោបល់