ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ញុង ពោលពាក្យបែបនេះទៅកាន់ប្តី ក្រោយជីវិតជួបបញ្ហាច្រើន!

(ភ្នំពេញ)៖ ក្រោយពីស្ងប់ស្ងាត់រឿងបំណុលរួមរឹតនេះ តារាកំប្លែង នាងខ្ញុង និងនាយ កៃដរ ជាស្វាមីក៏ចាប់ផ្តើមជីវិតសារជាថ្មី ដោយខិតខំប្រកបមុខរបរតាមរយៈការឡាយលក់ប្រហុកផ្អកជាមួយគ្នា និងនៅតែមានការគាំទ្រនៅតាមពិធីមង្គលការ ដោយមានម្ចាស់ដើមការបានហៅប្ដីប្រពន្ធមួយគូនេះ ទៅកាត់សក់បង្កក់សិរីដល់កូនចៅប្រុសស្រីជាហូរហែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាកំប្លែងស្រី នាងខ្ញុង បានបង្ហោះសារលើកទឹកចិត្តស្វាមីជាថ្មីម្ដងទៀត ហើយបញ្ជាក់ថានៅពេលជីវិតជួបរឿងបរាជ័យ មិនសូវមានអ្នកស្គាល់ គឺជារឿងធម្មតា។ អ្នកនាង ខ្ញុង និយាយថា «យើងក៏នៅតែញញឹមព្រោះជីវិតយើងទាំងពីរ បានស្គាល់គ្នាកាន់តែច្បា ស់ហើយកាន់តែមានសុភមង្គលនឹងភាពតស៊ូ បន្តទៅមុខ ដោយភាពរឹងមាំនិងកម្លាំងចិត្តពេញលេញ”។

សូមបញ្ជាក់ថា ប្តីប្រពន្ធរបស់តារាកំប្លែង ស្រីខ្ញុង និងនាយ កៃដរ បានជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនាពេលកន្លងមក រហូតតារាកំប្លែងរូបនេះដាច់ចិត្តទម្លាយការពិតគ្មានសល់ លែងខ្វល់ពីកិត្តិយសអ្វីទៀតហើយ ដើម្បីសុំឲ្យម្ចាស់បំណុលទាំងឡាយលើកលែងការប្រាក់ និងទុកពេលឲ្យនាងរកលុយមកសងតាមលទ្ធភាព។ ជាមួយគ្នានោះ ក៏មានមហាជនជាអ្នកគាំទ្រ និងធ្លាប់ផ្ទុះសំណើចសោយសារនាងជាច្រើន បានវេរលុយតាមគណនីធនាគារជាបន្ទាប់ ដើម្បីជួយតារាកំប្លែងស្រីរូបនេះផងដែរ៕

មតិយោបល់