ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុតរ៉ូប Evening Gown របស់ ប៊ី សុធារី ត្រៀមយកទៅ ប្រកួត «Miss Charm 2021» នៅវៀតណាម កំពុងទទួលការចាប់អារម្មណ៍

(ភ្នំពេញ)៖ ពិតណាស់ នៅឆ្នាំ២០២០កន្លងទៅ អតីត «Miss Universe Cambodia 2017»កញ្ញា ប៊ី សុធារី បានទទួលតំណែងជា «Miss Charm» តំណាងឲ្យប្រទេសកម្ពុជាទៅ ប្រកួតនៅប្រទេសវៀតណាម ប៉ុន្តែដោយសារកត្តាកូវីដ-១៩ ទើបកម្មវិធីទាំងមូលត្រូវបានពន្យាពេលរហូតមកទល់សព្វថ្ងៃ។

យ៉ាងណាមិញ បន្ទាប់ពីខកខាន និងរង់ចាំអស់រយៈពេលជាងមួយឆ្នាំមកនេះ កញ្ញា ប៊ី សុធារី ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរសម្រាប់ទៅ ចូលរួម «Miss Charm International 2021» នាពេលខាងមុខនេះ។

លើសពីនេះ ក្រៅ ពីការត្រៀមខ្លួន ការពង្រឹងសមត្ថភាព ទាំងការដើរនិងការនិយាយជាដើម តារាស្រីរូបនេះ ក៏បានត្រៀមឈុតតំណាងជាតិយ៉ាងស្រស់ស្អាតនិងមានអត្ថន័យល្អផងដែរ។ ជាពិសេស ថ្មីៗនេះនាងក៏ទើបតែបានបង្ហាញឈុតរាត្រីស្រមោលសយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយមានការរចនា ការច្នៃម៉ូតប្លែកភ្នែក មើលទៅ ស្អាតខ្លាំងតែម្ដង ខណៈរ៉ូបមួយនេះធ្វើមិនទាន់រួចមួយរយភាគរយក៏ដោយ ប៉ុន្តែនៅ ពេលដែលបានបង្ហាញលើបណ្ដាញសង្គម យើងឃើញថាពិតជាទទួលបានការសរសើរពីអ្នកគាំទ្រច្រើនខ្លាំងផងដែរ៕

មតិយោបល់