ព័ត៌មានសិល្បៈ និងកម្សាន្ត

ទៅថោន បានតែ១សប្តាហ៍ ជួន សុជា បង្ហាញមុខគូស្នេហ៍ថ្មី ជាសាធារណៈ

ភ្នំពេញ:ក្រោយពីចាកចេញពីសាន់ដេ ទៅកាន់ផលិតកម្មថោន បានតែ ១សប្តាហ៍ ដើម្បីបង្កើតបទថ្មីស្នាដៃកូនខ្មែរ ឬ Original Song ស្រាប់តែកវីនិពន្ធ ជួន សុជា បានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណ: ឲ្យដាច់មន្ទិលតែម្តង។

គេនៅចាំបានថា កាលពី ពីរឆ្នាំមុនជួន សុជា បានចែកផ្លូវជាមួយគូស្នេហ៍ ដែលធ្វើឲ្យ កវីរូបនេះ ពិបាកនឹងទទួលយកស្ត្រីណាម្នាក់ ដាក់ក្នុងបេះដូងរបស់ខ្លួន ខ្លាចខុសម្តងហើយម្តងទៀត ។ ប៉ុន្តែការតាំងចិត្តនោះ ត្រូវបានរលត់ទៅវិញ ខណ:ដែលមានស្ត្រីម្នាក់ ហ៊ាន ចូលក្នុងដែនបេះដូង ដើម្បីសាងស្នេហ៍ និងប៉ះប៉ូវ នូវទំហំចិត្តខូចខាត កវីនិពន្ធខាងលើ ។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីខួបកំណើត តារាសម្តែង សុភ័ណ្ឌ លីនដា អតីតកីវិនិពន្ធ សាន់ដេ លោក ជួន សុជា បានបង្ហាញ មុខគូស្នេហ៍ថ្មី ជាសាធារណ: ដែលគេដឹងថា ជាប់សែស្រឡាយ តារាចម្រៀងម្នាក់ ។
លោក ជួន សុជា បានថ្លែងប្រាប់ Post News ឲ្យដឹងថា ក្រោយពីស្វែងយល់ចិត្តគ្នា ជាច្រើនខែ ថាអាចយករូបនាង ដាក់ក្នុងបេះដូង បាននោះ ខ្លួនក៏សម្រេចចិត្ត ទទួលយកនាង តែម្តង ហើយក៏បានដឹកដៃ នាងឲ្យគ្រួសារ បានស្គាល់ ផងដែរ ។
កវីនិពន្ធ សុជា ថា «គូស្នេហ៍ថ្មីករបស់ខ្ញុំ ទើបតែស្គាល់គ្នា នៅឆ្នាំ២០១៦ ហើយនាងជាបុគ្គលិកក្រុមហ៊ុនលក់ ថ្នាំពេទ្យសត្វ និងជាអ្នកខេត្ត កំពង់ធំ»
សុជា បន្តក្នុងន័យអះអាងយ៉ាង មាំថា គ្រួសាររបស់ខ្លួន ពិតជាពេញចិត្ត និង មិត្តស្រីថ្មី របស់ខ្លួន ហើយចំណងស្នេហា របស់ខ្លួន កាន់តែរឹងមាំ និងគ្រោងដឹកដៃ គ្នាចូលរោងការ ក្នុងពេលខាងមុខ តាមលទ្ធភាព ដែលអាច ធ្វើទៅបាន៕

Sochea (1)

Sochea (2)

ជួន សុជា និងមិត្តស្រី

Sochea (3)

Sochea (4)

មតិយោបល់