មណ្ឌលគិរីៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាដោយមានកាចង្អុលបង្ហាញ និងមានបទបញ្ជាយ៉ាងហ្មឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការទប់ស្កាត់នៅរាល់ បទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ព្រមទាំងកម្លាំង វរៈសេនាតូចលេខ៣០៣ នគបាលការពារព្រំដែនគោក និងមានការចូលរួមពីលោកមេឃុំពូជ្រៃ និងលោកមេភូមិលោកមេឃុំ កម្លាំងសមត្ថកិច្ចបានធ្វើការ បង្រ្កាបនៅទីតាំងមួយកន្លែង នៅចំណុចក្នុងភូមិឃុំខាងលើ ។
កិច្ចប្រត្តិការបង្រ្កាប ក្នុងករណីជួញដូរចែកចាយ និងប្រើប្រាស់នូវសាធាតុញៀនខាងលើនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល ពីឯកឧត្តម ម៉ម វ៉ាន់ដា ជាព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ។
ក្នុងករណីបង្រ្កាបការជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនកម្លាំងសមត្ថកិច្ចបានធ្វើការ បង្រ្កាបចំនួន០៣ទីតាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុខនី ចាន់រី នៅក្នុង ភូមិមេប៉ៃ នឹងនៅចំណុចផ្ទះរបស់ឈ្មោះ ង៉ែត ម៉ាញ សិ្ថតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
កម្លាំងសមត្ថកិច្ច បានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុខនី ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ ២-ឈ្មោះ ង៉ែត ម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅភូមិពូតាង ឃុំ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។
៣-ឈ្មោះ ជន ហួរ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន ។ ៤-ឈ្មោះ មាស ថេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាង ឃុំពជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន ។ ៥-ឈ្មោះ ឈឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ ៦-ឈ្មោះ វ៉ាន់ ធីន ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិចាម ស្នាក់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន ។ ៧-ឈ្មោះ លី ច្រូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី ទីលំនៅភូមិពូលូង ឃុំរម្យនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន ។ ៨-ឈ្មោះ ដេត ស៊ាងឌី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រអវិជ្ជមាន ។ ៩-ឈ្មោះ រ៉ា ចាន់ ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ ១០-ឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ ១១-ឈ្មោះ ម៉ាត់ សុគ្រីយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចាមរស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ ១២-ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។ ១៣-ឈ្មោះ. ផៃ ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន ។
ជនសង្ស័យទាំង១៣នាក់ខាងលើ កម្លាំងជំនាញបានយកសំណាកទៅពិនិត្យ ដើម្បីរកមេរោគកូវីដ១៩ ជាលទ្ធផល១២នាក់អវិជ្ជមាននិងម្នាក់ទៀតវិជ្ជមាន កំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្ត ។ ចំណែកជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ ដេត ស៊ាងឌី ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ក្រោយពីបានសួរចម្លើយរួច ត្រូវបានឲ្យធ្វើកិច្ចសន្យាអប់រំដោះលែង ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ច ចាប់យករួមមានដូចខាងក្រោម៖ សង្ស័យជាសាធាតុញៀន មានសណ្ឋានជាក្រាម ពណ៌សថ្លាជាថ្នាំញៀនចំនួន០៩កញ្ចប់ ក្នុងនោះ ចំនួន០៤កញ្ចប់ធំល្មម០៣កញ្ចប់តូច និង(០២កញ្ចប់តូចស្រង់ពីក្នុងទឹក) ។កញ្ឆាក្រៀមចំនួន៧ កញ្ចប់៦ កញ្ចប់តូច១ កញ្ចប់ធំល្មម ។ កាំភ្លើងកែច្នៃប្រើហ្គាស់ បាញ់គ្រាប់ឃ្លីពីដាងចំនួន៣ដើម ។
គ្រាប់ឃ្លីពីដាងសម្រាប់បាញ់កាំភ្លើងខ្យល់ចំនួន១ប្រអប់ ។ ដាវចំនួន១ដើម កាបូបលុយចំនួន០២ ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនចំនួន០១ គ្រឿងឧបករណ៍កែច្នៃ សម្រាប់ជក់មួយចំនួន លោហធាតុចិញ្ចៀននកាឡៃចំនួន០២ លោហធាតុក្រវិល ពណ៌ទឹកប្រាក់ចំនួន១គូ ទូរស័ព្ទសរុបទាំងអស់ចំនួន១៩ គ្រឿងក្នុងនោះ ទូរស័ព្ទ ស្មាតហ្វូនចំនួន១៥គ្រឿង នាឡិកាដៃ ពណ៌ទឹកប្រាក់ចំនួន១គ្រឿង ប័ណ្ណចាក់ថ្នាំចំនួន០១សន្លឹក ។
កំប៉ុងហ្គាស់ចំនួន០២កំប៉ុង ម៉ូតូចំនួន៥គ្រឿង ម៉ាកអ៊ិសែនធ័រ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខចំនួន៣គ្រឿង ម៉ាក wave ឆ្លាមពណ៌ទឹកសមុទ្រ គ្មានស្លាកលេខចំនួន១គ្រឿងម៉ាក សេរ៉ូស ពណ៌ក្រហម អត់ស្លាក់លេខចំនួន១គ្រឿង ប្រាក់រៀលមួយចំនួន ៩៦.៥០០០ រៀលគត់កៅសិបប្រាំម៉ឺនប្រាំពាន់រៀលគត់ ។
ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាកា ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់