មានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់អ្នកស្រី ចាន់ ស្រីណុច ហៅ ចែមុំ អតីតម្ចាស់ហាងធ្វើសក់មីកាសា ដ៏ល្បីឈ្មោះត្រូវគេឃើញបង្ហាញខ្លួនក្នុងហាងផឹកស៊ីជួបជុំអ្នកសិល្បៈធំដុំមួយកាលពីយប់ថ្ងៃទី២៧ មករា ដោយមានតារាសិល្បៈមួយចំនួនមានវត្តមានផង បន្ទាប់ពីអ្នកស្រីត្រូវគេដឹងថាបាត់មុខឈឹងពីក្នុងសិល្បៈ និងមុខជំនួញព្រោះតែជាប់ពាក់ព័ន្ធនឹងការជួញដូរតារាក្មេងៗអោយតាតា។ អ្នកនាងត្រូវបានតុលាការប្រកាសសាលក្រមអោយជាប់ពន្ធនាគារ ៤ឆ្នាំ៦ខែ កាលពីថ្ងៃទី១២ មីនា ២០១៣ ដោយរាប់មកដល់ពេលនេះគឺទោសរបស់អ្នកស្រីត្រូវបានបញ្ចប់ហើយ។
ការបង្ហាញខ្លួនរបស់ ចែមុំមីកាសា ដែលធ្វើអោយម្នាក់ភ្ញាក់ព្រឺតនេះ គឺអ្នកនាងនៅតែមានទឹកមុខស្រស់ស្រាយ ដោយក្នុងជំនួបនោះក៏មានតារាសិល្បៈច្រើននាក់ស្វាគមន៍ និងអបអរចំពោះវត្តមានបង្ហាញមុខរបស់អ្នកស្រីផងដែរ។ ម្នាក់ៗត្រូវគេឃើញឱបរឹត បង្ហាញការរលឹកចំពោះអ្នកស្រីហួសប្រមាណ ក្រោយពីអ្នកស្រីរួចផុតពីពន្ធនាគារ។ អ្នកស្រីត្រូវគេអនុវត្តន៍ទោសតាមមាត្រា២៨៥ និងមាត្រា១០៨នៃក្រមព្រហ្មទណ្ឌ ពីបទជួញដូរនារីក្មេងៗ ដែលត្រូវគេស្គាល់ថាភាគច្រើនជាតារាសិល្បៈ។
អ្នកស្រីត្រូវបានប៉ូលិសចាប់ឃាត់ខ្លួននៅនឹងកន្លែងតែម្ដង ជាមួយនារីក្មេងជាតារាសិល្បៈ និងក្រៅសិល្បៈមួយចំនួន ហើយក៏ត្រូវគេកសាងសំណុំរឿងថាយកនារីទាំងនោះទៅរង់ចាំម៉ូយដែលជាបុរសសម្បូរទ្រព្យ ឈានទៅដាក់បន្ទុក។ អ្នកនាង ចាន់ ស្រីណុច ហៅមុំមីកាសា ត្រូវបានគេប្រកាសថាជា«ម៉ែយែមកាលីប» និងត្រូវបានបញ្ជូនដាក់ពន្ធនាគារព្រៃសភ្លាមៗ បន្ទាប់ពីត្រូវមានប្រកាសសាលក្រមប្រកាសឡើងនៅខែមីនា ឆ្នាំ២០១៣ ពីតុលាការរាជធានីភ្នំពេញ។ ប្រតិបត្តិការចាប់អ្នកស្រីនាពេលនោះ គឺចាប់បានស្រីស្អាតបម្រើផ្លូវភេទ៦នាក់ផងដែរ ដែលពួកគេគឺជាតារាក្មេងៗ ដោយក្នុងនោះក៏មានតារាចម្រៀងល្បីម្នាក់ស្ថិតក្នុងការជួញដូរនោះដែរ ប៉ុន្តែតារាស្រីនោះ ត្រូវបានដោះលែង និងមិនត្រូវបានបញ្ចេញឈ្មោះ។ ប្រតិបត្តិការដែលត្រូវបានគេហៅថា ការបង្ក្រាប«ជំនួញពងក្រហម»សម្រាប់តារា និងឧកញ៉ាសម្បូរទ្រព្យនោះ បានធ្វើអោយរញ្ជួយពេញពិភពសិល្បៈ ជាពិសេសក្នុងចំណោមតារាស្រីៗ ដែលត្រូវបានគេដឹងថាត្រូវបានជួញដូរដោយអ្នកស្រី ហើយទទួលបានលាភសក្ការៈដើម្បីហុឺហារក្នុងសិល្បៈ។ អ៉ីចឹងហើយទើបការលេចមុខអ្នកស្រី ជាមួយនឹងក្រុមតារាសិល្បៈជាថ្មីលើកនេះ ធ្វើអោយមានភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ការបង្ហាញខ្លួនរបស់ចែមុំ មីកាសា៕
មតិយោបល់