ព័ត៌មានជាតិ

Kostic ក្លាយជាគោលដៅដើម្បីជំនួសតំណែង Perisic នៅInter

បរទេស៖ ក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបាន The Calciomercato និង The Goal បានចេញផ្សាយថាបានសម្លឹងឃើញកីឡាករម្នាក់ហើយដើម្បីអាចជំនួសតំណែងរបស់កីឡាករខ្សែប្រយុទ្ធ Ivan Perisic ។

ប្រភពដដែលបានអះអាងថាខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt កីឡាករ Filip Kostic បានក្លាយទៅជាគោលដៅសម្រាប់ជំនួសតំណែងរបស់ Perisicដែលមកដល់ពេលនេះនៅមិនទាន់បានសម្រេចចិត្តចំពោះអនាគតរបស់ខ្លួនជាមួយនឹង Inter Milan នៅឡើយ។

កុងត្រាថ្មីមិនទាន់បានធ្វើឡើងរវាង Perisic និង Inter Milan ប៉ុន្តែជឿជាក់ថាក្លឹបអ៊ីតាលីមួយនេះគឺបានឈានទៅដល់ការព្រមព្រៀងគ្នាក្រៅផ្លូវការរួចទៅហើយដើម្បីនាំយក Kostic មកកាន់ទឹកដីរបស់ខ្លួន៕

 

មតិយោបល់