ព័ត៌មានសិល្បៈ និងកម្សាន្ត

សូមស្វាមគមន៍! បវរកញ្ញាចក្រវាឡកម្ពុជា មកដល់ទឹកដីកំណើតវិញហើយ

 

(ភ្នំពេញ)៖ បន្ទាប់ពី ចាកចេញទៅប្រកួតកម្មវិធី Miss Universe 2021 នៅក្នុង ប្រទេស អ៊ីស្រាអែល ពេល នេះ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡកម្ពូជា បាន វិល មកដល់ប្រទេស កម្ពុជាវិញហើយនៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ចំណែកអ្នកដែល បាន ទៅទទួល ដំណើរវិលត្រឡប់របស់នាង មាន ក្រុមគ្រួសារ អ្នកគាំទ្រ ក៏ដូចជាក្រុមការងារ ជា ច្រើននាក់។

ងិន ម៉ារ៉ាឌី បាន ធ្វើដំណើរទៅកាន់ ប្រទេសអ៊ីស្រាអែល ដើម្បី បំពេញ តួនាទី ជាបវរកញ្ញាតំណាង កម្ពុជា ក្នុងការ ឡើង ទៅ ប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២១។ ត្បិត មិនបាន ជាប់ចំណាត់ថ្នាក់កំពូលៗ ប៉ុន្តែ ម៉ារ៉ាឌីពិតជា ធ្វើបានល្អ ក្លាហាន និង ប្រឹង អស់ពីសមត្ថភាព ហើយនាង ពិតជា ស័ក្តិសម ក្នុងការ ទទួល បាន ក្ដី ស្រឡាញ់ជា ច្រើន ពីសំណាក់ជនរួមជាតិកម្ពុជា។វិលមកវិញ ពេល នេះ ងិន ម៉ារ៉ាឌី កាន់តែ ទទួល បាន ការកោតសរសើរមិនធម្មតា ហើយឈានដល់ដំណាក់កាលនេះ កេរ្តិ៍ឈ្មោះ របស់ នាងមិនអន់ដែរ។

យ៉ាងណាមិញជយលាភីប្រចាំកម្មវិធី Miss Universe 2021 បាន ទៅលើបវរកញ្ញាឥណ្ឌា Harnaah Sandhu ស្របពេល បវរកញ្ញាលំដាប់រងទី ១បាន ទៅលើ បវរកញ្ញាប៉ារ៉ាហ្គាយ Nadia Ferreira និងបវរកញ្ញាលំដាប់រងទី ២ គឺបវរកញ្ញអាហ្វ្រិកខាងត្បូង Lalela Mswane៕

មតិយោបល់