ព័ត៌មានជាតិ

ម្ចាស់ផ្ទះ Liverpool យកបាន ៣ពិន្ទុងាយៗពីក្រុមបាតតារាង Newcastle

បរទេស៖ ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះ Liverpool បានបន្តទំរង់លេងដ៏ខ្លាំងរបស់ខ្លួនដដែលដោយបន្តយកជ័យជម្នះទៅលើក្រុមបាតតារាង Newcastle ក្នុងទឹកដី Anfield ក្នុងលទ្ធផលចាស់ដៃ ៣ទល់នឹង១។

វាបានក្លាយទៅជាការប្រកួតជ័យជម្នះជាប់គ្នា៨ប្រកួតរបស់ Liverpool ខណ:ដែល Salah នៅតែអាចបន្តរកគ្រាប់បាល់បានបន្ថែមទៀតនៅក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ។

ក្នុងការប្រកួតទាំង២២ក្នុងរដូវកាលនេះ Mo Salah អាចបំបែកកំណ់តត្រារបស់ Jamie Vardy ដែលអាចស៊ុតឬជួយរកគ្រាប់បាល់ឲ្យមិត្តរួមក្រុមក្នុងការប្រកួតទាំង១៥ប្រកួតជាប់គ្នាក្នុងលីគ។

បច្ចុប្បន្ន Man City នៅបន្តឈរកំពូលតារាងមាន៤១ពិន្ទុក្នុងដៃខណ:ដែលហង្សក្រហម Liverpool មាន៤០ពិន្ទុតាមពីក្រោយហើយតោខៀវ Chelsea ស្ថិតនៅលេខរៀងទី៣មាន៣៧ពិន្ទុ៕

 

មតិយោបល់