ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពីលួចស្លាកលេខរថយន្តបានសម្រេច

ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ៦និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចស្លាកលេខឡាន នៅចំណុចមុខផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ ថៃ ប៊ុនធឿន(ខ្មៅ) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។
២-ឈ្មោះ ដា មោក (សិត) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត លេខ2BG-4492 ពីឡានរបស់ជនរងគ្រោះឈ្មោះ ឈុន សុវិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ទួណឺល្វីស០១ , ស្លាកលេខរថយន្ត លេខ2BG-4492 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់