(ភ្នំពេញ)៖ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពីប្រមុខរដ្ឋាភិបាល និងអ្នកមុខអ្នកការ មន្ត្រីពាក់ពាក់ចូលរួម គេក៏ឃើញមានអ្នកសិល្បៈជាច្រើនចូលរួមផងដែរ។
ជាក់ស្តែង តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហាញអារម្មណ៍ រំភើបរីករាយ យ៉ាងខ្លាំង បន្ទាប់ពីបានឈានជើងចូលពហុកីឡដ្ឋានជាតិ «មរតកតេជោ» ជាលើកដំបូង ។ ក្នុងចូលហាត់សម ដើម្បីត្រៀមជាតារាចម្រៀងក្នុងការប្រារពពិធីសម្ពោធជាផ្លូវការនៃពហុកីឡ ដ្ឋាន ជាតិ មរតក តេជោ តារាប្រុសរូបនេះ ផ្ទាល់បាន សរសេរនៅ លើទំព័រហ្វេសប៊ុក របស់ខ្លួន ថា «ពិធីសម្ពោធ វិមាន កីឡដ្ឋាន នៃពហុកីឡ ដ្ឋាន ជាតិមរតកតេជោ រំភើបបំផុតដែលបានក្លា យជា ចំណែក ដ៏ តូច មួយ ដែលមានឱកាសបានចូលរួមក្នុងពិធីមួយនេះ» ។
បន្ថែមពីនោះ លោក កុរណា ពេជ្រ ក៏បានថ្លែងប្រាប់សារព័ត៌មានតារាញូស៍ទៀតថា លោក ពិត ជាមានអារម្មណ៍រំភើប និងមានមោទកភាពយ៉ាងខ្លាំងក្នុង នាមជាកូន ខ្មែរម្នាក់ ដែល សំណង់ ប្រវត្តិសាស្ត្រដ៏ ធំមួយ មាន នៅក្នុងសម័យនេះ ដូចជានៅប្រទេសគេដែរ ។
លោក ករុណា ពេជ្រ និយាយថា៖ «ខ្ញុំពិតជារំភើប និងមានមោទកភាព ក្នុងនាមជាកូនខ្មែរ ម្នាក់ ដែលមានសំណង់ប្រវត្តិសាស្ត្រដ៏ធំមាននៅក្នុងសម័យហ្នឹង មានស្តាតលំដាប់អន្តរ ជាតិ ដូច នៅស្រុកគេ» ។
គួរបញ្ជាក់ថា តារាចម្រៀងលោក ករុណា ពេជ្រ ត្រូវបានជ្រើសរើសជាតារាចម្រៀង នៅ ក្នុងឱកាសសម្ពោធវិមាន ពហុ កីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋជាមានិតចិន ។ ក្នុងនោះមានទស្សនីយភាពសិល្បៈ និងទស្សនីយភាពកីឡាជាច្រើននឹងលើកទៅបង្ហាញផងដែរ៕
មតិយោបល់