ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាក្នុងគ្រួសារ វាយប្រពន្ធ និងអង្គត់អូសបែកក្បាល

រតនគិរី: ករណីអំពើហិង្សាក្នុងគ្រួសារ (ប្ដី) វាយប្រពន្ធ និងអង្គត់អូសបែកក្បាល នៅចំណុចខ្ទមចម្ការរបស់ជនរងគ្រោះ ស្ថិតនៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

ករណីនេះកើតឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង០០ នាទី
រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី សមត្ថកិច្ចបានទទួលបណ្តឹងរបស់ជនរងគ្រោះ ហើយកម្លាំងជំនាញបានសហការកម្លាំងប៉ុស្តិ៍ញ៉ាង និងប្រជាការពារភូមិចុះទៅដល់កន្លែងកើតហេតុ ។ ដោយមានការសម្របសម្រួល ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ អែម សុជាតិ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ស្រុកកំណើតភូមិសន្ទិជ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ សល់ ភេង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិច្រារាយ មុខរបរកសិករ ដោយជនបង្កវាយនឹងអង្គត់អូសចំក្បាលខាងស្ដាំបណ្ដាលឲ្យបែកនិងហូរឈាម។

បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ៕

មតិយោបល់