ព័ត៌មានជាតិ

ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai កើនឡើងដល់ ១២នាក់ នៅប្រទេសហ្វីលីពីន(Update)

មន្ត្រីគ្រោះមហន្តរាយបាននិយាយនៅថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai ដែលបានវាយបក់បោកមកលើប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃព្រហស្បតិ៍ បានកើនឡើង ដល់ ១២ នាក់។ ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ខណៈមន្ត្រីមូលដ្ឋានប្រមូលទិន្នន័យពីតាមទីតំបន់ រងគ្រោះ។

លោក Ricardo Jalad នាយកប្រតិបត្តិក្រុមប្រឹក្សាសម្រាល និងគ្រប់គ្រងគ្រោះមហន្ត រាយជាតិ និយាយថាជនរងគ្រោះទាំង ១២នាក់ គឺជាអ្នករស់នៅភាគកណ្តាលប្រទេសហ្វីលីពីន និងភាគ ខាងជើងនៃតំបន់កោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។

 

ព្យុះទីហ្វុង Rai ត្រូវបានគេរំពឹងថានឹងបក់បោកចេញពីតំបន់ Visayas ឆ្ពោះទៅកាន់តំបន់ Palawan របស់ហ្វីលីពីននៅថ្ងៃសុក្រ មុននឹងវាឆ្ពោះ ទៅកាន់តំបន់សមុទ្រចិនខាងត្បូង និងតម្រង់ទៅរកវៀតណាមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ហ្វីលីពីនគឺជាប្រទេសមួយដែលតែងតែរងគ្រោះជាញឹកញប់ ដោយខ្យល់ព្យុះដោយក្នុងមួយឆ្នាំៗ មានព្យុះយ៉ាងហោចចំនួន២០ វាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕

 

មតិយោបល់