មាន សូនីតា រំភើបគ្មានអ្វីប្រៀប ក្រោយទទួលបានគោរម៌្យងារ មួយនេះ ពី សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី

(ភ្នំពេញ)៖ មាន សូនីតា ដែលទស្សនិកជនខ្មែរស្គាល់រហស្សនាមនាងថា រាជនីក្រមានោះ បានសម្តែងក្តីរំភើបចិត្តជាខ្លាំង បន្ទាប់ពីទទួលបានគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពី សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះ មហា សង្ឃ រាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

នេះអាចចាត់ទុកថា ជាមហា កិត្តិយសដ៏ធំធេងមួយ របស់តារាសម្តែង មាន សូនីតា ដែលខ្លួនត្រូវបានតែងតាំងឱ្យមានស័ក្ដិជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះ អភិ សិរី សុគន្ធា មហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈ ធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយតារាស្រីល្បីសម្ញែងរូបសម្រស់មិនលស់ថ្ងៃរូបនេះ បានសរសេរជាសំណេរថា «ជា ថ្ងៃ ជាមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះនាងខ្ញុំមានសូនីតា បានទទួលការតែង តាំងអោយ មាន ស័ក្តិជា បញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពី សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះ មហា សង្ឃ រាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ។

នាងបន្តថា៖ «សូមឱ្យ អ្នកទាំង អស់គ្នា ទទួល បានផលបុណ្យកុសលដែលខ្ញុំបានសាង និង បុណ្យ ដែល ខ្ញុំ មាន សូមឱ្យ ជួប ប្រទះ តែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ ភារកិច្ច ទាំងអស់» ។

ទន្ទឹមគ្នានោះដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រកញ្ញា មាន សូនីតា ជា ច្រើនក៏បានសម្ដែងនូវការសាទរ និងត្រេកអរ ប៉ុន្តែក៏មានមតិមួយ ចំនួនហាក់សម្ដែង នូវ ការ មិនពេញចិត្តផងដែរ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *